មនុស្ស​ចំនួន​ ៤ ​នាក់​បន្ថែមទៀត បាន​ស្លាប់បាត់​បង់ជីវិត​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ដែល​អ្នក​ទាំង​ ៤ ​នាក់​នេះ​មិនបាន​ចាក់​វ៉ាក់សាំង ខណៈ​រកឃើញ​អ្នក​ឆ្លង​ថ្មី​ ៤៥ ​នាក់ និង​មាន​អ្នកជា​សះស្បើយ​ ៤៨ ​នាក់​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​នា​ថ្ងៃទី​ ១៩ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​នេះ​។

ក្រសួង​បាន​បញ្ជាក់ថា មនុស្ស​ចំនួន​ ៤៥ (PCR) បាន​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩ និង​មាន​អ្នកជា​សះស្បើយ ចំនួន​ ៤៨ ​នាក់​។ ការរកឃើញ​មាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​នេះ​មាន​អ្នកដំណើរ​ពី​បរទេស​ចំនួន ៥ ​នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១៩ ខែវិច្ឆិកា ឆ្នាំ​ ២០២១ កម្ពុជា​មាន​អ្នក​កើត​កូវីដ​ ១៩ ​សរុប​ចំនួន ១១៩ ៧៨៦ ​នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១១៦ ១៧០ នាក់ និង​អ្នកស្លាប់​បាន​កើនឡើង​រហូតដល់ ២ ៨៩១ នាក់​៕