ភ្នំពេញៈ មនុស្ស​ចំនួន ​៥ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ​ក្នុងនោះ​មាន​ ៣ នាក់ ​មិនបាន​ចាក់វ៉ាក់សាំង​កូវីដ ១៩ ​ខណៈ​រកឃើញ​អ្នកឆ្លង​ថ្មី​បន្ថែម​ទៀត​ជាង​ ៣០ នាក់ ​និង​ជាសះ​ស្បើយ​ជិត ​៤០ នាក់។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅព្រឹក​ថ្ងៃទី ២៤​ ខែ​វិច្ឆិកា ឆ្នាំ​ ២០២១ នេះ ​បាន​ឱ្យ​ដឹងថា ​ក្រសួង​បាន​រក​ឃើញ​មនុស្ស​ចំនួន ​៣៤ (PCR)​ នាក់​ទៀត​មាន​វិជ្ជមាន​មេរោគ​កូវីដ ១៩ ​និង​មាន​អ្នកជា​សះស្បើយ​ចំនួន​ ៣៧ ​នាក់។ ករណី​រក​ឃើញ​នេះ​មាន​ ករណី​ឆ្លង​ក្នុង​សហគមន៍ ​ចំនួន​ ២៨ នាក់ ​និង​អ្នក​ដំណើរ​មកពី​បរទេស​ចំនួន ​៦ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១០​ ខែ វិច្ឆិកា ​ឆ្នាំ ២០២១ ​នេះ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ​សរុប​ចំនួន ​១១៩ ៩៧៧ នាក់​អ្នកជា​សះស្បើយ​សរុប​ចំនួន ​១១៦ ៣៥៧ នាក់ ​និង​អ្នកស្លាប់​បានកើន​ឡើង​រហូតដល់ ​២ ៩១៤ នាក់៕