ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញមនុស្សចំនួន ៤ នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងនោះមាន៣នាក់មិនបានចាក់វ៉ាក់សាំងកូវីដ ១៩ ខណៈអ្នកឆ្លងថ្មីបន្ថែមទៀត រកឃើញជាង ៣០ នាក់ និងអ្នកជាសះស្បើយមាន ៣០ នាក់។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា ក្រសួងបានរកឃើញមនុស្សចំនួន ៣២ (PCR) នាក់ទៀត មានវិជ្ជមានកូវីដ ១៩ និងមានអ្នកជាសះស្បើយចំនួន ៣០ នាក់។ ករណីរកឃើញនេះមានករណីឆ្លងក្នុងសហគមន៍ ចំនួន ២៥ នាក់ និងអ្នកដំណើរពីបរទេសចំនួន ៧ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបចំនួន ១២០ ០០៩ នាក់អ្នកជាសះស្បើយសរុបចំនួន ១១៦ ៣៨៧ នាក់ និងអ្នកស្លាប់បានកើនឡើងរហូតដល់ ២ ៩១៨ នាក់៕