កំពតៈ មន្ត្រី​ពាក់ព័ន្ធ​នៅ​ខេត្ត កំ​ពត​បាន​បើក​កិច្ចប្រ​ជុំដើម្បី​ពិនិត្យ​បញ្ជី​ឈ្មោះ​ទណ្ឌិតដែល​បាន​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស​និង​លើក​លែង​ទោស​ក្នុងឱកាស​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍​ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២២ ខាង​មុខ​នេះ។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើឡើ​ង​កាលពី​ថ្ងៃទី ២២ ខែវិច្ឆិកា​ ដោយ​មាន​ការចូល​រួម​ពី​លោក សេង សិរី​បុត្រ អភិបាល​រង​ខេត្ត​កំពត តំណាង​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ស្នង​ការ​នគរ​បាល​ខេត្ត កងរាជ​អាវុធ​ហត្ថ​ខេត្ត នាយក​រង​រដ្ឋ​បាល ក្រុម​ការងារ​ពន្ធនា​គា​រ​ខេត្ត និង​នាយក​រង​ទីចាត់​ការ​អន្តរ​វិស័យ សរុប​ ១២ រូប។

លោក សេង សិរី​បុត្រ អភិ​បាល​រង​ខេត្ត​កំពត​បាន​ថ្លែងថា កិច្ចប្រជុំ​នេះ​ដើម្បី​ពិនិត្យនិ​ង​វាយត​ម្លៃ បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ដែល​បាន​ជាប់ឃុំ​សរុប​ចំនួន​ ២​៤ នាក់ ក្នុង​ឱកាស​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជ​សាសន៍​ថ្ងៃទី ៧ ខែ មករា​ ២០២២ ខាង​មុខ​នេះ។​

លោក​ឆែម សាវុធ អគ្គនាយក​ពន្ធនា​គារ ធ្លាប់បាន​ពន្យល់​ថា ការបន្ធូ​របន្ថយនិ​ង​លើក​លែង​ទោស​ទណ្ឌិត​មានកា​រ​ប្រឡង​ប្រណាំង​រើសយក​ពិន្ទុ​ល្អ ហើយ​គេ​រើស​យកតែ​ទណ្ឌិត​ទេ ទោះបី​សមាសភា​ព​ក្នុង​ពន្ធនា​គារ មាន​ជ​នជាប់ចោ​ទ ជន​ត្រូវ​ចោទ ពិរុទ្ធជន និង​ទណ្ឌិត ក៏ដោយ។​

លោក​ថា៖«បាន​ន័យថា​អ្នក​ដែលមា​ន​សាលក្រម​ស្ថាពរ​របស់​តុលា​ការគឺជា​អ្នក​ដែល​អាច​មាន​សិទ្ធិ​ស្នើសុំ​​បន្ធូរ​បន្ថយ​ទោស លើក​លែង​ទោស​បាន»​។

លោក​បាន​ឱ្យដឹ​ងទៀតថា​ ឧទាហរណ៍​ទណ្ឌិត​គេ​ចែក​ជា​ក្រុម ក្នុង​មួយក្រុម​មាន​ទណ្ឌិត ១២ នាក់ ហើយ​ក្នុង​ ១ ខែ​គេ​ឱ្យ​ក្រុម​នីមួយៗ​បោះឆ្នោតឱ្យ​គ្នា​ថា ក្នុងចំណោម ១២ នាក់​នោះ ទណ្ឌិត​រូប​ណា​មាន​ពិន្ទុ ល្អ ​ល្អ​បង្គួរ មធ្យម និង​ខ្សោយ​។

លោក​ថា៖ «អីចឹង​មន្ត្រី​គ្រប់គ្រង​គេ​ធ្វើ​និទ្ទេស​តាម​នោះ បើ​ឈ្មោះ ក ជាប់​និទ្ទេស​ល្អ គេ​កត់​តាម​ហ្នឹង បើ​ល្អ​បង្គួរ អ៊ីចឹង​គេ​ធ្វើ​តារាង​មួយ ពេល​គេ​ប្រជុំ​រួចហើយ គេ​យក​តារាង​នោះ បិទនៅតាម​បន្ទប់​ដែល​គាត់​សម្រាក ហើយ​អ្នកណា​ដែល​ខ្សោយ និង​មធ្យម​គាត់​នឹង​ប្រឹង ហើយ​គាត់​ឃើញថា​ឈ្មោះ​គាត់​អត់​ត្រឹមត្រូវ​អាច​តវ៉ា ប៉ុន្តែ​ភាគ​ច្រើន​ដែល​យើង​ធ្វើ​អត់​ឃើញ​មាន​អ្នក​តវ៉ា»។

លោក​បាន​ឱ្យដឹង​ទៀតថា​ ការដាក់​ឈ្មោះ​ទណ្ឌិត​មក​វាយតម្លៃ​បន្ធូរបន្ថ​យ និង​លើក​លែងទោ​ស​នេះ​គឺ​ធ្វើឡើង​រៀង​រាល់៦​ខែម្តង ។ លោក​ថា៖« អីចឹង​គាត់​បោះឆ្នោត ៦លើក ហើយ​បើ​អ្នកណា​ល្អ៦​លើក អ្នកនោះ​មាន​អាទិ​ភាព​មុនគេ​ដែល​បាន​ដាក់​ឈ្មោះ​មក ក្នុង​គោលកា​រណ៍​បន្ធូរ​បន្ថយ​ទោស​និង​លើក​លែង​ទោស បើ​គាត់​គ្រប់​លក្ខខ​ណ្ឌ ២ ភាគ ៣ យើង​សុំ​លើក​លែង​ទោស តែបើ​គាត់​គ្រប់​លក្ខ​ខណ្ឌ ១ ភាគ ៣ យើង​សុំ​បន្ធូរ​បន្ថយ​ទោស»​។

លោក​បាន​បញ្ជាក់​ថា ព្រោះ​នៅតាម​ពន្ធនាគារ​នីមួយៗគឺ​មាន​មន្ត្រី​ត្រួត​ពិនិត្យ​ត្រឹមត្រូវ បើ​ទោះបីជា​​កន្លែង​មួយចំ​នួន​មានការ​ថ្លោះធ្លោយ​ក៏ដោយ។លោ​ក​ថា៖«ជាគោល​ការណ៍​យើង​មាន​ឯកសារ​ប្រឡ​ងប្រណាំង​ត្រឹម​ត្រូវ»​។

លោក ​អំ សំអាត នាយក​រង​អង្គការ​លីកាដូ​បាន​ថ្លែង​ថា​ពីមុន​មក​ការ​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​ទណ្ឌិត មាន​ភាព​មិន​ប្រក្រតី​ច្រើន ប៉ុន្តែ​ក្រោយពី​មាន​ប្រតិកម្ម​ពី​លោក​នាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន ពាក់ព័ន្ធ​ករណីនេះ គណៈកម្មការ​ថ្នាក់ជាតិ​បានត្រួត​ពិនិត្យ​​តឹងរ៉ឺង​ជាង​មុន។ យ៉ាង​ណាក៏ដោ​យក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ទទូច​ឱ្យមាន​ការត្រួត​ពិនិត្យ​ដោយមាន​តម្លៃភាព។

លោក​ថា៖ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ទទូច​ធ្វើ​យ៉ាង​ណា​ការវាយ​តម្លៃ​ក្នុងការ​ប​ន្ថូ​រ​បន្ថយ និង​ការ​លើក​លែងទោស​ ត្រូវមាន​តម្លា​ភាព និង​យុត្តិ​ធម៌ ដោយ​មិន​មាន​ការ​រើស​អើង»​។

សូមជ​ម្រាបថា ព្រះមហា​ក្សត្រ​​កម្ពុជាកា​លពី​ថ្ងៃទី ១២ មករា ឆ្នាំ ២​០២១ បាន​ចេញ​ព្រះរាជ​ក្រឹត្យ​ស្តី​ពីស​ការបន្ធូ​របន្ថយ​ទោសនិង​លើកលែង​ទោស​​ដល់​ទណ្ឌិត​នៅក្នុង​ពិធី​បុណ្យធំៗ​ចំនួន ​៥ ដង​ ក្នុង ​១ ឆ្នាំ។ ក្នុងនោះ​រួមមាន ទិវា​ជ័យ​ជម្នះ​លើ​របប​ប្រល័យ​ពូជសា​សន៍​ប៉ុលព​ត ៧ មករា ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ ពិធីបុណ្យ​វិសាខ​បូជា ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ពិធី​បុណ្យអុំទូក ប​ណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក។ គោល​បំណង​នៃ​ព្រះរាជ​ក្រឹត្យ​នេះគឺ​ដើម្បី​ធ្វើ​សមាហរ​ណកម្ម​ទណ្ឌិត​នៅ​កម្ពុជា​ឱ្យ​ចូលទៅ​រួមរស់​ក្នុង​សង្គម​វិញ ឬក្នុង​គោល​បំណង​ផ្នែក​មនុស្ស​ធម៌៕

វីដេអូ៖