មណ្ឌលគិរីៈ មន្ត្រី​សាខា​របស់​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប នៅ​ខេត្តមណ្ឌលគិរី ចុះ​ពិនិត្យ ៥​ ស្ថានីយ និងដេប៉ូ លក់​ប្រេង​ឥន្ទ​នៈ​ក្នុងស្រុក​អូររាំង កាលពី​ថ្ងៃទី​ ២៦ ខែវិច្ឆិកា បាន​រកឃើញ​ដេប៉ូ​ ១​ កន្លែង​លក់​មិន​គ្រប់​លីត្រ និង​ធ្វើ​ការពិន័យ​អន្តរការណ៍​ភ្លាមៗ​នៅនឹងកន្លែង​។

​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី​ខេត្ត បន្ត​បេសកកម្ម​ការពារ​ផលប្រយោជន៍​ជូន​អ្នកប្រើប្រាស់ និង​បង្ក្រាប​អំពើ​មិន​សុចរិត​ក្នុង​ធុ​រ ដោយ​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ​និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​សរុប​ចំនួន ៥ ​ទីតាំង ក្នុងស្រុក​អូររាំង​។

​ក្នុងនោះ មន្ត្រី​ជំនាញ​រកឃើញ ១​ ដេប៉ូ មិនមាន​អនុលោមភាព ត្រូវបាន​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តមណ្ឌលគិរី ធ្វើការ​ពិន័យ​អន្តរការណ៍​ភ្លាមៗ​នៅនឹងកន្លែង​តាម​នីតិវិធី​៕