The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មសិក្សាការី​វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​រៀបចំ​កម្មវិធី​មនុស្សធម៌ "​ស្នាមញញឹម​កុមារ​" ផ្តល់​សម្ភារ​សិក្សា គ្រឿងឧបភោគ​បរិភោគ​ដល់​កុមារ​




កម្មសិក្សាការី​វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​រៀបចំ​កម្មវិធី​មនុស្សធម៌ "​ស្នាមញញឹម​កុមារ​" ផ្តល់​សម្ភារ​សិក្សា គ្រឿងឧបភោគ​បរិភោគ​ដល់​កុមារ​

Content image - Phnom Penh Post

កម្មសិក្សាការី​វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​រៀបចំ​កម្មវិធី​មនុស្សធម៌ "​ស្នាមញញឹម​កុមារ​" ផ្តល់​សម្ភារ​សិក្សា គ្រឿងឧបភោគ​បរិភោគ​ដល់​កុមារ​

សីហនុៈ កម្មសិក្សាការី​វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​បានរៀបចំ​កម្មវិធី​មនុស្សធម៌ "​ស្នាមញញឹម​កុមារ​" នៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​ ២៧ ខែវិច្ឆិកា​នេះ​ដើម្បី​ផ្តល់​សម្ភារ​សិក្សា គ្រឿងឧបភោគ​បរិភោគ​ដល់​កុមារ ការបណ្តុះ​គំនិត​ច្នៃប្រឌិត និង​បទពិសោធន៍​ក្នុងការ​ផ្តួចផ្តើម​ជា​ក្រុម​។

​លោក សម សភា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ព្រះសីហនុ ថ្លែងថា កម្មវិធី​មនុស្សធម៌​ក្រោម​ប្រធានបទ "​ស្នាមញញឹម​កុមារ​" មាន​អ្នកចូលរួម​ជា​កុមារកំព្រា កុមារ​គ្រួសារ​ក្រីក្រ កុមារ​មាន​ជំងឺ​កាច​សាហាវ និង​កុមារ​ផ្ទុកមេរោគ​អេដស៍​សរុប​ចំនួន​១១៩​នាក់ មកពី ៤​មណ្ឌល​។ ក្នុងនោះ​រួមមាន កុមារ​ស្នាក់​នៅក្នុង​មណ្ឌល​រដ្ឋ និង​កុមារ​សមាហរណកម្ម​ទៅ​សហគមន៍ កុមារ​នៅ​មណ្ឌល​អង្គការ​ម្លប់​តាប៉ាង បុរី​កុមារ​ក្រុងព្រះសីហនុ និង មណ្ឌល​ផ្ទះ​នៃ​គ្រួសារ​។

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ថ្លែងថា កម្មវិធី​មនុស្សធម៌ "​ស្នាមញញឹម​កុមារ​" ពិតជា​បានបង្ហាញ​ពី​សកម្មភាព​ចូលរួម​ការងារ​សង្គម ការសង្គ្រោះ និង​ក្តី​មេត្តាធម៌​របស់​ថ្នាក់ដឹកនាំ ដើម្បី​ផ្តល់នូវ​ក្តី​ស្រឡាញ់ ភាពកក់ក្តៅ និង​ជំរុញ​លើកទឹកចិត្ត​កុមារ​ឱ្យមាន​បំ​ណិ​ន​ជីវិត តស៊ូ​ជម្នះ​បញ្ហា​នានា​ក្នុង​ជីវភាព​។

​លោក​អភិបាលខេត្ត​បញ្ជាក់ថា នេះ​ជាការ​ផ្តល់​សម្ភារ​សិក្សា គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​កុមារ ការបណ្តុះ​គំនិត​ច្នៃប្រឌិត ការផ្តល់​បទពិសោធន៍​នៃ​ការផ្តួចផ្តើម​ជា​ក្រុម ការផ្លាស់ប្តូរ​ទស្សនៈ និង​បទពិសោធន៍​របស់​កម្ម​សិក្សា​ការី​វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល មកកាន់​ខេត្ត​ព្រះសីហនុ​។

​លោក​ថ្លែងថា ៖«​ក្នុងនាម​រដ្ឋបាលខេត្ត ចងចាំ​នូវ​ទឹកចិត្ត​សប្បុរសធម៌ គុណធម៌​របស់​សិក្ខាកាម​វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ ដែល​បាន​នាំយក​សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ​ចែកជូន​ដល់​កុមារ​របស់​យើង​ក្នុង​ខេត្ត​ព្រះសីហនុ សូមឱ្យ​សិក្ខាកាម​ទាំងអស់ បំពេញ​កិច្ចការ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​»​។

​លោក យក់ ប៊ុន​ណា រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល បញ្ជាក់ថា កម្មវិធី​មនុស្សធម៌ នេះ​បាន​បន្ត​ពី​ខេត្តសៀមរាប ខេត្តកំពង់ចាម និង​មកដល់​ខេត្ត​ព្រះសីហនុ ក្នុង​ទឹកចិត្ត​អាណិតអាសូរ ការចូលរួម​ក្នុងសង្គម​។ លោក​សង្ឃឹមថា កុមារ​ដែល​បាន​ចូលរួម​ក្នុងឱកាស​នេះ នឹង​ព្យាយាម​រៀនសូត្រ យកចំណេះ​ដឹង​ដើម្បី​ប្រើ​ជា​ប្រយោជន៍​នៅ​ថ្ងៃ​អនាគត​។

​លោក​ថ្លែងថា ៖«​ក្មួយៗ​កុមារ ត្រូវយក​ការ​អាណិត​ស្រឡាញ់​នេះ ជាការ​ខិតខំ​សិក្សា​រៀនសូត្រ ព្រោះ​ចំណេះវិជ្ជា​ជា​មាសប្រាក់ ហើយ​វា​មានតម្លៃ និង​ជា​ទ្រព្យ​ដ៏​ប្រសើរ​បំផុត ដើម្បី​អនាគត​ភ្លឺ​ថ្លា​របស់​ក្មួយៗ​កុមារ​ទាំងអស់គ្នា នៅពេល​ខាងមុខ​» ៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។