ភ្នំពេញៈកម្ពុជា​បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ បន្ថែម​ទៀត​ចំនួន​ជាង​ ២០ នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​ ២០ ​នាក់ ខណៈ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩​ មាន​ចំនួន​៤នាក់ ​ក្នុងនោះ​មាន

២ នាក់​មិន​បាន​ចាក់​វ៉ាក់​សាំង​កូ​វីដ ១៩​ ឡើយ។

យោង​តាម​ប្រកាស​របស់​ក្រសួងសុ​ខាភិ​បាលនៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ​នេះ មនុស្ស​ចំនួន ២៣ (PCR) នាក់​ទៀត​បាន​រកឃើញ​មាន​ឆ្លង​វីរុស​កូ​វីដ១៩ ដែល​ការ​រក​ឃើញ​ឆ្លង​ថ្មី​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍​ចំនួន​ ១៩ ​នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន​ ៤​ នាក់​។

គិត​ត្រឹម​ព្រឹកថ្ងៃទី​ ២៨​ ខែវិច្ឆិកាឆ្នាំ ២០២១ ​កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន​ ១២០​ ០៨៧ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ​១១៦ ៤៦៦ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​សរុប​ចំនួន ២ ៩៣១ ​នាក់៕