ភ្នំពេញៈមនុស្ស​ចំនួន ​៤នាក់​បន្ថែម​ទៀត​ បាន​ស្លាប់ ​ដោយ​សារ​ជំងឺ​កូ​វីដ១៩ ​ក្នុង​នោះ​មាន ២ នាក់​មិន​បាន​ចាក់​វ៉ាក់​សាំង​កូ​វីដ១៩ និង ​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​ ២០​ នាក់ រីឯ​អ្នក​​ព្យាបាល​ជាសះ​ស្បើយ​មានជាង​​ ២០ ​នាក់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល ​នៅ​ថ្ងៃទី ២៩ ​ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ។

ក្រសួង​សុខា​ភិបាល​បាន​បញ្ជាក់​ថា​ មនុស្ស​ចំនួន​ ២៥ នាក់​បន្ថែម​ទៀត ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វីដ១៩ និង ​មាន​អ្នកជា​សះ​ស្បើយ​ ចំនួន​ ២២ នាក់។ អ្នក​ដែល​រកឃើញ​វិជ្ជមាន​ទាំងនោះ​មាន ករណី​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន ១៩នាក់ និង​អ្នក​ដំណើរ​ពី​បរទេស ចំនួន ​៦នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩ សរុប​ចំនួន ១២០ ១១២ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ១១៦ ៤៨៨ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ចំនួន ២ ៩៣៥ នាក់៕