The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ខេត្តកោះកុង​កំពុង​​រៀបចំ​ទិន្នន័យ​លម្អិត​អំពី​កោះ​ចំនួន​ ២៣ ​នៅលើ​លម្ហ​សមុទ្រ




អាជ្ញាធរ​ខេត្តកោះកុង​កំពុង​​រៀបចំ​ទិន្នន័យ​លម្អិត​អំពី​កោះ​ចំនួន​ ២៣ ​នៅលើ​លម្ហ​សមុទ្រ

Content image - Phnom Penh Post
ទិដ្ឋភាព​កោះ​ស្តេច​ និង​កោះ​ផ្សេងទៀត​លើ​លម្ហ​សមុទ្រ​ខេត្តកោះកុង​ពី​ឆ្នាំ​ ២០១៨​។ រូបថត មន្ទីរ​ទេសចរ​ខេត្តកោះកុង

អាជ្ញាធរ​ខេត្តកោះកុង​កំពុង​​រៀបចំ​ទិន្នន័យ​លម្អិត​អំពី​កោះ​ចំនួន​ ២៣ ​នៅលើ​លម្ហ​សមុទ្រ

កោះកុងៈ អាជ្ញាធរខេត្ត​កោះកុង​កំពុង​រៀបចំ​ទិន្នន័យ​លម្អិត​អំពី​ចំនួន​កោះ​នៅលើ​លម្ហ​សមុទ្រ​នៅក្នុង​ខេត្ត​នេះ​ចំនួន ២៣ ដើម្បី​បង្កលក្ខណៈ​ក្នុង​ការអភិវឌ្ឍ​កោះ ខណៈ​មាន​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវទេសចរ និង​មាន​ក្រុមហ៊ុន​ជាច្រើន បន្ត​វិនិយោគ​លើ​ដែន​កោះ​។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង​នៃ​គណៈអភិបាលខេត្ត​កោះកុង​កាលពី​ថ្ងៃទី​ ២៥ វិច្ឆិកា​ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ចងក្រង និង​ប្រមូល​ទិន្នន័យ​លម្អិត​អំពី​កោះ​ក្នុង​លម្ហសមុទ្រ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​នេះ​។

លោក​អភិបាលរង​បាន​ដាក់ចេញ​នូវ​ផែនការ​បន្ត​មួយចំនួន​ដល់​មន្ត្រី និង​អង្គភាព​នីមួយៗ​ថា​៖ «​ត្រូវ​ចាត់តាំង​សមាសភាព​ចូលរួម និង​សហការ​ក្នុង​ការចុះពិនិត្យ និង​ប្រមូល​ទិន្នន័យ​ជាក់ស្តែង​នៅតាម​ទីតាំង​កោះ​នីមួយៗ ដោយ​យក​នូវ​ទិដ្ឋភាព​ភូមិសាស្ត្រ និយាមកា រូបភាព និង​វីដេអូ សំដៅ​ជំរុញ​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​វិនិយោគិន​មក​ដាក់ទុន​បន្ថែម​»​។

ក្រៅពីនេះ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ត្រូវ​ធានាឱ្យមាន​មន្ត្រី​ចុះ​យក​និយាមកា ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ប្រភេទ DGPS ជាមួយ​ក្រុមការងារ​។

លោក អ៊ុក ភ័ក្ត្រា បានបញ្ជាក់​ទៀតថា សម្រាប់​កាលបរិច្ឆេទ​នៃ​ការចុះ​ទៅ​តាម​កោះ​នីមួយៗ ក្រុម​ការងារ​ថ្នាក់​ខេត្ត នឹង​ធ្វើការ​ជូន​ដំណឹង​លម្អិត​បន្ថែម​នៅពេល​ក្រោយ​។

ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្តកោះកុង លោក ហ៊ាង ប៊ុណ្ណា បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៨ ​វិច្ឆិកា​ថា ក្រុមការងារ​នឹងមាន​កិច្ចប្រជុំ​មួយទៀត ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ធ្វើ​កិច្ចការងារ​នេះ ថា​តើ​មន្ត្រី​ផ្នែក​ណា​នឹង​ត្រូវ​ចុះ​ស្រង់​ទិន្នន័យ​។

ការរៀបចំ​ទិន្នន័យ​លម្អិត​អំពី​ចំនួន​កោះ​នាពេលនេះ ដើម្បី​បង្កលក្ខណៈ​ក្នុង​ការអភិវឌ្ឍ​កោះ ខណៈ​មាន​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវទេសចរ និង​មាន​ក្រុមហ៊ុន​ជាច្រើន​បន្ត​វិនិយោគ​លើ​ដែន​កោះ​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​មាន​ដូចជា​កោះ​ម្នាស់ និង​កោះ​ស្មាច់​មាន​ក្រុមហ៊ុន​វិនិយោគ គេ​កំពុង​វិនិយោគ ហើយ​កោះ​ផ្សេងៗ​ទៀត ឱ្យតែ​កោះធំៗ មាន​ក្រុមហ៊ុន​វិនិយោគ​គេ​ចូលទៅ​បណ្តើរៗ​ហើយ ដូច​កោះកុង​ក្រៅ មាន​គេ​ត្រៀម​ចូល​វិនិយោគ​ហើយ​»​។

លោក​បានឱ្យដឹងថា តាម​ទិន្នន័យបឋម​នៅ​ខេត្តកោះកុង​មាន​កោះ​សរុប​ចំនួន ២៣ កោះ​ដែល​ក្នុងចំណោម​កោះ​ទាំងអស់​នោះ​មាន​តែ​កោះ​ស្តេច​ទេ ដែល​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ស្របច្បាប់​ជា​អ្នកវិនិយោគ​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​រាប់​ត្រួសៗ​មាន​ ២៣ កោះ​ហើយ ២៣ ​កោះ​នោះ​ភាគច្រើន​គឺ​កោះធំៗ តំបន់​ដែលមាន​មនុស្ស​រស់នៅ​ដូចជា​កោះ​ស្តេច ដែលមាន​មនុស្ស​រស់នៅ​ច្រើន ហើយ​កោះ​ដែល​យើង​រាប់​នេះ​ភាគច្រើន​មាន​មនុស្ស​រស់នៅ គ្រាន់តែ​ថា មាន​តិច​គ្រួសារ និង​ច្រើន​គ្រួសារ តែ​យើង​អាច​អភិវឌ្ឍ​ធ្វើជា​តំបន់​ទេសចរណ៍​បាន​»​។

លោក​បាន​ឱ្យដឹង​ទៀត​ថា៖ «​កោះ​ទាំង​ ២៣ ​នោះ​រដ្ឋាភិបាល​ផ្តល់​កម្មសិទ្ធិ​ឱ្យតែ​កោះ​ស្តេច​មួយ​ទេ សម្រាប់​ការអភិវឌ្ឍ ក្រៅពីនោះ អត់​ផ្តល់​កម្មសិទ្ធិ​ឱ្យ​ទេ ហើយ​បើសិន​ជាមាន​អ្នកវិនិយោគ​គេ​ចង់ទៅ​ជួល​កោះ​ដើម្បី​វិនិយោគ​ត្រូវ​ជួល​ពី​រដ្ឋាភិបាល ហើយ​គេ​ត្រូវ​ដោះស្រាយ​គោលនយោបាយ​សម្រាប់​អ្នករស់នៅ​លើ​កោះ​នោះ​»​។

លោក ហ៊ាង ប៊ុណ្ណា ឱ្យដឹងទៀតថា ការរៀបចំ​កោះ​នេះ ដោយសារ​អាជ្ញាធរ​ខេត្ត​សង្កេតឃើញ​ថា​បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើងវិញ មាន​ភ្ញៀវទេសចរ​បានធ្វើ​ដំណើរ​ទៅលេង​កោះ​ក្នុង​ខេត្តកោះកុង​ច្រើន​។ រីឯ​វិស័យ​សំណង់ និង​វិស័យ​ដីធ្លី​ក្នុង​ខេត្ត​នេះ នៅតែ​បន្តសកម្មភាព​ដូច​ធម្មតា​ទាំង​មុន​ និង​ក្រោយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ហូ វណ្ណឌី ជា​សហប្រធាន​ក្រុមការងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ការរៀបចំ​ផែនការ​មេនេះ​ពិតជា​ល្អ​មែនទែន​ ដើម្បី​ស្រូប​ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងករណី​យើង​ត្រៀម​ផែនការមេ និង​ទិន្នន័យ​ច្បាស់លាស់​ហើយ​ការផ្តល់​ព័ត៌មាន​ដល់​សាធារណជន​ក៏ដូចជា​ភ្ញៀវទេសចរ ក៏ដូចជា​អ្នករក​ទទួលទាន​ក្នុង​វិស័យនេះ វា​បាន​ផ្តល់​ផលប្រយោជន៍​ច្រើនណាស់ ទៅ​ដល់​តំបន់​របស់ខ្លួន​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។