ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ បន្ថែមទៀតជាង ២០ នាក់ និងមានអ្នកជាសះស្បើយជិត ២០ នាក់ផងដែរ ខណៈអ្នកស្លាប់ដោយសារជំងឺនេះថ្មីទៀតមានចំនួន ៥ នាក់ ដោយក្នុងនោះមាន៣នាក់មិនបានចាក់វ៉ាក់សាំងកូវីដ ១៩។
សេចក្តីប្រកាសរបស់ក្រសួងបានបញ្ជាក់ថាអ្នកដែលរកឃើញឆ្លងថ្មីមានចំនួន ២២ (PCR) នាក់ទៀត និងមានអ្នកជាសះស្បើយចំនួន ១៩ នាក់ ដោយក្នុងនោះមានករណីឆ្លងសហគមន៍ចំនួន ១៩ នាក់ និងអ្នកដំណើរពីបរទេសចំនួន ៣ នាក់។
គិតត្រឹមព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន ១២០ ១៣៤ នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៦ ៥០៧ នាក់ និងអ្នកស្លាប់បានកើនឡើងរហូតដល់ ២ ៩៤០ នាក់៕