ភ្នំពេញៈ មនុស្ស​ចំនួន ​៤ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ​ក្នុងនោះ​មាន​ ២ នាក់​ មិនបាន​ចាក់​វ៉ាក់សាំង​កូវីដ ៩​ និង​បាន​រកឃើញ​អ្នកឆ្លង​ថ្មី​បន្ថែម​ជាង​ ២០ នាក់ ​និង​អ្នក​ជាសះស្បើយ​ចំនួនជាង​ ២០​ នាក់។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ នា​ថ្ងៃ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​សុខាភិបាល ​នៅ​ថ្ងៃ​ទី ១ ​ខែ ធ្នូ ​ឆ្នាំ​ ២០២១ នេះ ​បាន​ឱ្យ​ដឹងថា ​ក្រសួង​បាន​រក​ឃើញ​មនុស្ស​ចំនួន​ ២៦ (PCR) នាក់​ទៀត​ឆ្លង​វីរុស​កូវីដ ១៩ ​និង​មាន​អ្នកជា​សះស្បើយ ​ចំនួន​ ២២ នាក់។ ការរក​ឃើញ​ឆ្លង​ថ្មីនេះ ​មាន​ករណី​ឆ្លង​សហគមន៍​ចំនួន ​២២ នាក់ ​និង​អ្នកដំណើរ​មកពី​បរទេស​ចំនួន ៤ នាក់។

គិត​ត្រឹម​ព្រឹក ​ថ្ងៃទី ១ ​ខែ ធ្នូ ​ឆ្នាំ ២០២១ ​កម្ពុជា​មាន​អ្នកឆ្លង​មេរោគ​កូវីដ ១៩​ សរុប​ចំនួន ​១២០ ១៦០ នាក់ ​រីឯ​អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន​ ១១៦ ៥២៩ នាក់ ​និង​អ្នកស្លាប់​បាន​កើនឡើង​ដល់​ចំនួន​ ២ ៩៤៤ នាក់៕