ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​ឱ្យដឹង​ថា​មនុស្ស​ចំនួន​ ៥ នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ​ក្នុងនោះ​មាន ​៤ នាក់​មិនបាន​ចាក់​វ៉ាក់​សាំង​កូ​វីដ ១៩​ និង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ទៀត​ជាង​ ២០ នាក់ និង​អ្នកជា​សះ​ស្បើយ​ជិត ​២០ នាក់​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នា​ព្រឹក​ថ្ងៃទី ​២ ខែ ធ្នូ​ ឆ្នាំ ២០២១ នេះ ​បានឱ្យដឹង​ថា​ ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ២៣ (PCR) នាក់​ទៀត និង​អ្នកជា​សះ​ស្បើយ​ចំនួន​ ១៩ នាក់។ អ្នក​ដែល​រកឃើញ​ឆ្លង​ថ្មី​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍​ចំនួន ២០ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន​ ៣ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩​សរុប​ចំនួន​ ១២០​ ១៨៣ នាក់ ​អ្នកជា​សះស្បើយ​សរុប​ចំនួន ១១៦​ ៥៤៨ នាក់ ​និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ចំនួន ២​ ៩៤៩ នាក់៕