ភ្នំពេញៈ​ ​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​ក្រសួងមហាផ្ទៃ គ្រោង​រៀបចំ​កម្មវិធី​ប្រ​កួ​ត​កីឡា​ទាញព្រ័ត្រ​នៅ សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត្រ​ការ​ខេត្តកណ្តាល​នៅ​ថ្ងៃទី ៥ និង​ទី ៦ ខែធ្នូ​ ដើម្បី​អបអរសាទរ​ខួប​លើក​ទី៦ នៃ​ការដាក់បញ្ចូល​ល្បែង​ទាញព្រ័ត្រ​ ទៅក្នុងបញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​របស់​មនុស្សជាតិ នៃ​អង្គការ​យូណេស្កូ។

កញ្ញា មាស តឿ ប្រតិភូ​ក្លិប​កីឡា​ទាញព្រ័ត្រ​ ក្រសួងមហាផ្ទៃ ថ្លែង​នៅ​ថ្ងៃទី ២ ធ្នូ​ថា កម្មវិធី​ប្រ​កួ​ត​ទាញព្រ័ត្រ​នេះ សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​ក្រសួងមហាផ្ទៃ​ រៀបចំឡើង ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​នៃ​ការ​ទាញព្រ័ត្រ​ផង និង​ដើម្បី​ចូលរួម អបអរសាទរ​ការដាក់​ប​ញ្ជូ​ល​ល្បែង​ទាញព្រ័ត្រ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ​នៅ​ថ្ងៃទី ២ ខែធ្នូ​ផង។

កញ្ញា​ប្រាប់ថា ដើមឡើយ​សហព័ន្ធ​មានបំណង​រៀបចំឡើងឱ្យ​ទាន់​ថ្ងៃទី ២ ខែធ្នូ ប៉ុន្តែ​ដោយសារតែ​ការរៀបចំ​ធ្វើ​កម្មវិធី​នេះ​មិនទាន់​ទើប លើក​ពេល​ទៅធ្វើ​នៅ​ថ្ងៃទី៥និង​ទី៦ ខែធ្នូ​វិញ។

កញ្ញា មាស តឿ បានកត់សម្គាល់​ថា ប្រជាពលរដ្ឋ​ទូទៅ នៅតែ​ចាប់អារម្មណ៍​ចូលចិត្ត​លេងល្បែង​ទាញព្រ័ត្រ​ដែលជា​ល្បែង​ប្រជាប្រិយ​ខ្មែរ ជាក់ស្តែង​ក្នុងការ​កម្មវិធី​ប្រ​កួ​ត​កីឡា​ទាញព្រ័ត្រ​ ដែល​សហព័ន្ធ​គ្រោង​រៀបចំ​នេះ ​មាន​អ្នក​ចង់​ចូលរួម​ជាច្រើន ប៉ុន្តែ​ដោយសារតែ​បរិបទ​កូ​វីដ១៩ ទើប​មិនអាច​បំពេញ​តាម​ការចង់បាន។

កញ្ញា​ថ្លែងថា ៖«​អ្នក​ចង់​ចូលរួម​លេង ​គឺ​ពលរដ្ឋ​ទូទៅ ជាពិសេស​សិស្សានុសិស្ស​ តាម​សាលារៀន​ហ្នឹង​តែម្តង» ។

កញ្ញា​បញ្ជាក់ថា សហព័ន្ធ​បានរៀបចំ​កម្មវិធី​ប្រ​កួ​តទៅ​តាម​ភូមិភាគ​ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​តាម​បណ្តា​ខេត្ត​ទាំងអស់​ឱ្យ​ស្គាល់​អំពី ប្រភេទ​កីឡា​ទាញព្រ័ត្រ​ និង​ល្បែង​ប្រជាប្រិយ​ទាញ​ព្រ័ត្រ ថា​តើ​វាមាន​លក្ខណៈខុស​គ្នា​ឬយ៉ាងណា ។

បើក​ញ្ញា មាស តឿ ល្បែង​ទាញព្រ័ត្រ​ ជាទូទៅ​យើង​អាច​ទាញ​ដោយ​មិនបាច់​ថ្លឹង​គីឡូ​ទេ ប៉ុន្តែ​កីឡា​ទាញព្រ័ត្រ​វិញ​ គឺ​ត្រូវតែ​ថ្លឹង​គីឡូ​ទៅតាម​បទបញ្ជា​បច្ចេកទេស​រប​ស់​អន្តរជាតិ។

កញ្ញា​ថា ការ​ផុសផុល​ក្នុង​ការលេង​កីឡា​ទាញព្រ័ត្រ​នេះ មាន​ច្រើន​ដូចជា​តាម​បណ្តា​រោងចក្រ​ ដែលមាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានធ្វើការ​ប្រ​កួ​ត​រាល់​ឆ្នាំ ខាង​កងទ័ព​ទាំង​ជើងគោក និង​ជើង​ទឹក មាន​ទាំង​ខាង​អង្គការ​មួយចំនួន​ ដែល​គេ​បង្កើត​កា​រលេ​ង​ដោយ​ខ្លួនឯង ក្រោយពី​ទទួលបាន​វគ្គ​បណ្តុះបណ្តាល​ពី​ខាង​សហព័ន្ធ។

លោក ឆាយ វិសុទ្ធ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ ថ្លែង​នៅ​ថ្ងៃទី ២ធ្នូ​ថា ក្នុង​ខួប​លើក​ទី៦ នៃ​ការដាក់បញ្ចូល​ល្បែង​ទាញព្រ័ត្រ​ទៅក្នុងបញ្ជី​បេតិកភណ្ឌ​វប្បធម៌ អរូបី​របស់ មនុស្សជាតិ នៃ​អង្គការ យូណេស្កូ ក្រសួង​វប្បធម៌​ មិនមាន​ការរៀបចំ​កម្មវិធី​អ្វី​នោះទេ ប៉ុន្តែ​មាន​សារ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​អបអរ​សារ​ទរ។

លោក​បញ្ជាក់ថា ៖« ប្រជាពលរដ្ឋ​ខ្មែរ​តែង​ថែរក្សា និង​អភិរក្ស​ល្បែង​នេះ​រហូតមក តាមរយៈ​ការលេង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃ​ណីជាតិ ក៏ដូចជា​ក្នុង​កិច្ច​ពិធីបុណ្យ​សាសនា​នានា​នៅតាម​វត្ត​អារាម» ។

លោក ស៊ី​យ៉ុ​ន សុភា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ ថ្លែង​នៅ​ថ្ងៃទី ២ ខែធ្នូ​ថា ការដាក់​បេតិកភណ្ឌ​អរូបី ទៅ​អង្គការ​យូនេស្កូ​ មិនមែនជា​រឿង​អាក្រក់​នោះទេ ព្រោះ​នោះ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ពីរ​ដ្ឋ និង​ការចូលរួម​ថែរក្សា​របស់​អ្នកភូមិ​ដែល​ចង់​លើកតម្កើង​បេតិកភណ្ឌ​អរូបី​ដែល​គេច​ង់​លើកតម្កើង​នោះ។

លោកបញ្ជាក់​ថា ៖« មនុស្ស​ភាគច្រើន​តែ​ង​តែ​យល់ច្រឡំ​ បេតិកភណ្ឌ​អរូបី​ ទាមទារឱ្យ​មានការ​យកចិត្តទុកដាក់​បន្ទាន់ ដោយសារ​វា​ជិត​បាត់បង់ និង​មួយទៀត​ បេតិកភណ្ឌ​អរូបី​ ដែល​គេ​ដាក់ចូល​ទៅក្នុង​បញ្ជី​តំណាង​របស់​អង្គការ​យូណេស្កូ មិនអាក្រក់​ទេ។ ពី​រហ្នឹង​ល្អ​ដូចគ្នា មួយ​គឺ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​បស់រ​ដ្ឋ មួយទៀត ​បង្ហាញ​អំពី មនោសញ្ចេតនា​របស់​អ្នកភូមិ​ដែល​គេច​ង់​លើក​តម្កើង​របស់គេ» ៕

វីដេអូ៖