ខេត្តសៀមរាប៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើត​ហេតុ បន្ទាប់ពី​ត្រូវ​បាន​រថយន្ត​ដឹក​គ្រួស​ធ្វើ​ផ្លូវ​ថយ​ក្រោយ​កិន​នៅ​វេលា​ម៉ោង៧នាទី​ព្រឹក​ថ្ងៃទី​ ៤ ខែ​ធ្នូ ស្ថិត​ក្នុង​ភូមិ​មណ្ឌល១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។

សមត្ថកិច្ចបានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​រថយន្ត​ដឹក​គ្រួស​ចាក់​ផ្លូវ បាន​ថយ​ក្រោយ​កិន​បុរស​ដែល​ជា​កម្មករ​កំពុង​ធ្វើ​គំនូស​ផ្លូវបណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​តែម្ដង។

ជនរងគ្រោះ​ឈ្មោះ ស្រី តូច ភេទប្រុស អាយុ ៤៦ មាន​ស្រុក​កំណើត រស់នៅ​ភូមិ​តាអ៊ុង ឃុំ​តាអ៊ុង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម។ ចំណែក​អ្នក​បើកបរ​រថយន្ត​ធុនធំ​ដឹកគ្រួស​មាន​ស្លាក​បន្ទាយមានជ័យ 3A-1929 បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ៕