កោះកុងៈ ខេត្តកោះកុង​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ កម្រិត​ធ្ងន់​ដែល​មាន ៤០ គ្រែ ដែល​មាន​ទីតាំង​ស្ថិត​នៅ​អតីតអគារ​សាលា​ខេត្ត​ចាស់​នៅ​ចុង​ឆ្នាំ ២០២១ នេះ។

គេហទំព័រ​រដ្ឋបាល​ខេត្ត​កោះកុង បាន​ឱ្យ​ដឹង​ថា នៅថ្ងៃ​ទី​៤ ធ្នូ មន្ត្រី​សុខាភិបាល និង​ក្រុម​គ្រូ​ពេទ្យ​ព្យាបាល​ជំងឺ​កូវីដ១៩ នៃ​ខេត្ត​នេះ បាន​ចុះរៀប​ចំ​គ្រែ និង​សម្អាត​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩ កម្រិត​ធ្ងន់​នេះ។

គេហទំព័រ​នេះ​បញ្ជាក់​ថា៖ «មណ្ឌល​ព្យាបាល​នេះ​មាន​ចំនួន ៤០​គ្រែ នឹង​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​នៅ​ពេល​ឆាប់ៗ​នា​ចុង​ឆ្នាំ​ ២០២១ នេះ»៕