ភ្នំពេញៈ ព្រះសព​របស់​​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហា​ក្សត្រ ត្រូវ​បាន​យាង​ដង្ហែ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ​នាវេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​ ០៥ ខែធ្នូ​នេះ ដោយ​ព្រះសព​របស់​ព្រះអង្គ​នឹង​ត្រូវ​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​សាសនារយៈ​ពេល ៤​ថ្ងៃ នាអតី​ត​ព្រះរាជ​ដំណាក់​ របស់​ព្រះអង្គ​នៅ​ផ្លូវ​សម្តេច​ប៉ាន​ ក្រោយ​ព្រះ​បរមរាជ​វាំង។

ពិធីថ្វាយ​ព្រះកុស​ព្រះ​វិញ្ញាណ​ក្ខន្ធ និង​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ ព្រះសព​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម​ រណ​ឫទ្ធិ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២១។

យោង​តា​មកម្មវិធី​បុណ្យ ​ព្រះសព​របស់​ព្រះអ​ង្គ ​នឹង​ត្រូវ​យាង​ដង្ហែ​និង​ធ្វើ​ពិធី​បូជា​ព្រះសព​នាព្រឹក​ថ្ងទី​០៨ ខែធ្នូ នា​ព្រះ​មេរុ នៅ​ខាង​មុខ​វត្ត​បទុមវ​តី។

សម្តេច​ក្រុម​ព្រះ​នរោ​ត្តម រណ​ឫទ្ធិ ព្រះប្រធាន ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ និង​ជា​ព្រះ​ប្រធាន ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ទ្រង់​បាន​សោយ​ទិវ​ង្គត ក្នុង​ព្រះ​ជន្ម ៧៧ ​ព្រះវស្សា នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃទី​ ២៨ ​វិច្ឆិកា​ ឆ្នាំ​២០២១​​ដោយ​ព្រះ​រោគា​ពាធ​៕