ភ្នំពេញៈភូមិ​ចំនួន​ប្រមាណ ​៥០ ​ភាគរយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មិន​ទាន់មាន​ការផ្គត់​ផ្គង់​ទឹកស្អាត​នៅឡើ​យ​ទេ។ នេះ​ជាការ​លើក​ឡើង​របស់លោ​ក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្ម​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង​នវានុ​វត្តន៍ ​កាលពី​ចុង​សប្តាហ៍​មុន​។

ក្នុងជំ​នួប​នៃ​កិច្ច​ប្រជុំ​ពិភាក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​កាលពី​ថ្ងៃទី ២ ខែ​ធ្នូឆ្នាំ ២០២១ ​ស្តីពី «ការវា​យតម្លៃលទ្ធ​ផល​គម្រោង​ក្រោម​កិច្ចស​ហប្រ​តិបត្តិការ​រ​វាង​ក្រសួង​ឧស្សា​ហកម្ម វិ​ទ្យាសាស្ត្រប​ច្ចេកវិទ្យា និង​នវានុវត្ត​ន៍ ជាមួយ​ធនា

គារ​អភិវ​ឌ្ឍន៍អាស៊ី ADB ​ចាប់ពី​​ឆ្នាំ ២០១១ ដល់​​ឆ្នាំ ២០២០» នោះ លោកចម ប្រ​សិទ្ធ បាន​លើក​ឡើងថា ​កត្តា​ប្រែ​ប្រួល​អាកាសធាតុ​និង​កំណើន​ប្រជាជន​ព្រមទាំង​វឌ្ឍន​ភាព​នៃ​ការ​អភិវឌ្ឍ​ទីក្រុងនិងទីប្រ​ជុំជនបានធ្វើ​ឲ្យ​តម្រូ​វការ​ប្រើ​ប្រាស់​ទឹក​មាន​ការ​កើន​ឡើង​ឥត​ឈប់ឈ​រ​។

លោក​បាន​បន្តថា ដោយ​ពិនិត្យ​ឃើញ​នូវ​បញ្ហា​ប្រឈមដែល​កើត​ចេញពី​កត្តា​ទាំងនោះ ក្រសួង​បាននិង​កំពុង​ពិចារ​ណា​អនុវត្ត​នូវ​គោលន​យោបាយ​មួយចំ​នួនដូចជា​ការលើ​កទឹក​ចិត្ត​ឲ្យ​ប្រតិបត្តិ​ករ​ទឹកស្អាត​ដែលមាន​​សមត្ថ​ភាព​ហិរញ្ញ​វត្ថុនិង​មាន​ប្រភព​ទឹក​គ្រប់​គ្រាន់ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​ និង​ពង្រីក​បណ្តាញ​ទឹកស្អាត​រួមទាំង​ការលក់​ទឹក​ដុំ​ឲ្យតំបន់​ដែល​ប្រឈម​នឹង​ការខ្វះ​ប្រភព​ទឹក។ ទន្ទឹមនឹ​ងនេះ ក្រសួង​ក៏​បាននិ​ងកំពុង​កំពុង​អនុវត្ត​

គោ​លនយោបា​យ​គាំទ្រ​ដល់​គ្រួសារ​ក្រីក្រ​តាមរយៈ​ការឧ​បត្ថម្ភ​ធន​ភ្ជាប់​បណ្តាញ​និង​ការឧបត្ថម្ភ​​ធន​ថ្លៃ​លក់​ទឹក ព្រម​ទាំង​គាំទ្រ​ដល់​កិច្ច​ស​ហប្រតិ​បត្តិការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯក​ជន​ផងដែ​រ។​

លោក ​ចម ប្រសិទ្ធ បាន​បញ្ជាក់​ថា៖ «តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​នាពេលថ្មីៗនេះ​ យើង​បាន​រកឃើញ​ភូមិ​ចំនួន​​ប្រមាណ ៥​០ ភា​គរយ​នៅ​ទូទាំងប្រ​ទេស​កម្ពុជាមិនទា​ន់មាន​ការផ្គត់​ផ្គង់​ទឹកស្អាត​នៅឡើ​យ​ទេ​ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ប្រឹងប្រែ​ង​រក​ដំណោះ​ស្រាយ​បន្ថែមទៀត​ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​គោល​នយោបាយ​ផ្គត់ផ្គង់​ទឹកស្អាត​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជា​ពលរដ្ឋ​នៅ​ទីប្រជុំជន​ឱ្យបាន ១​០០ ភាគរយ​នៅត្រឹម​

ឆ្នាំ​ ២០២៥»​។

លោក​បាន​បន្តថា​ដើម្បី​អាច​សម្រេចបាន​គោលនយោ​បាយ​ផ្គត់ផ្គង់​ទឹកស្អាត​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​គឺ​ចាំបាច់​ត្រូវមាន​ហិរញ្ញប្បទាន​​បន្ថែម​ទៀត​សម្រាប់​គាំទ្រ​ដល់​ប្រតិបត្តិ​ករ​ទឹកស្អាត​ក្នុងការ​ពង្រីក​សមត្ថភាព​ផ្គត់ផ្គ​ង់​ទឹកស្អាត​ក្នុង​តំបន់​សេវា​របស់ខ្លួ​ន។ ខណៈ​​បច្ចុប្បន្ន​ក្រសួង​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ការផ្គត់ផ្គ​ង់​ទឹកស្អាត​ដែល​នឹង​រួម​ចំណែក​យ៉ាងសំ​ខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទឹកស្អាត​ព្រមទាំង​បង្កើត​នូវ​យន្តការ​សម្របសម្រួ​ល​រវាង​ស្ថាប័ន​ដែល​មាន​ការពាក់​ព័ន្ធ​ដើម្បី​ពង្រីក​វិសាល​ភាព​នៃ​ការផ្គត់ផ្គង់​​ទឹកស្អា​ត​ជូន​ប្រជាព​លរដ្ឋ​ឲ្យបាន​គ្រប់រូប។

ទោះយ៉ាង​ណា នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នោះ លោក Srinivasan Palle Venkata ប្រធាន​ប្រតិភូ​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​លើកឡើ​ងថាគោល​បំណង​របស់​បេសកកម្ម ADB គឺ​ដើម្បី​ស្វែងយ​ល់ថា​​តើ​ការជួយ​គាំទ្រ​របស់ ​ADB នៅក្នុង​វិស័យ​ទឹកស្អាត​នៅ​កម្ពុ​ជាមាន​ប្រសិទ្ធភាព​​កម្រិតណា?​ ហើយ​តើ​អាច​រៀនសូត្រ​បាន​អ្វីខ្លះ​ពី​ការគាំ​ទ្រ​នេះ (ចំណុច​ល្អនិង​ចំណុច​ខ្វះខា​ត)? តើ​បញ្ហា​អ្វីខ្លះដែល​ក្រសួង​មានបំណង​ស្នើសុំ​ឲ្យ ADB បន្ត​ជួយ​គាំទ្រ ក៏ដូចជា​បញ្ហា​ដែល​ជួបប្រ​ទះ​ក្នុងការ​អនុវត្ត​គម្រោង​នាពេល​កន្លង​មក​។

ជុំវិញ​ការ​លើកឡើង​​របស់​លោក Srinivasan Palle Venkata លោក ចម ប្រសិទ្ធ បាន​ថ្លែង​ថា ​គោ​លន​យោបាយ​ទឹក​របស់ ADB គឺ​ស្រប​ជាមួយនឹ​ង​គោលនយោបាយ​​របស់​រាជ​រដ្ឋាភិ​បាល​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជា​ពលរដ្ឋ​នៅ​ទីប្រជុំ​ជន​ឱ្យបាន ១​០០% នៅ​ត្រឹមឆ្នាំ ២០២៥។ ដើម្បី​អាច​សម្រេចបាន​គោលន​យោបាយ​​នេះ​ក្រសួង​ត្រូវការ​ជា​ចាំបាច់​នូវ​ការជួយ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍ​ន៍​នានា​ក្នុងនោះ​ក៏មាន​ធនាគា​រអភិវឌ្ឍ​ន៍អាស៊ី (​ADB) ផងដែរ។

លោកថា បច្ចុប្បន្ន​ក្រសួង​កំពុង​អនុវត្ត​គម្រោង​ចំនួន២ដែល​គាំទ្រ​ដោយ ADB ក្នុ​ងនោះ​រួ​មមាន គម្រោង​ផ្គត់ផ្គ​ង់​ទឹកស្អាត​ទីប្រជុំជន (U​rban Water Supply Project)និង​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត​និង​អនា​ម័យ​ខេត្ត (P​rovincial Water Supply and Sanitation Project)។ ម​កដល់​ពេលនេះការអនុវត្ត​គម្រោង​ទាំង ២ កំពុ​ង​ដំណើរ​ការបាន​ល្អ​ទៅតាម​ផែនការ​ ដែល​បាន​គ្រោងទុក​ទោះបីជា​កន្លងមក​មានកា​រ​យឺតយ៉ាវ​ខ្លះ​ដោយ​មូលហេតុ​​នៃ​កា​រកែស​ម្រួល​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​អគ្គនាយក​ដ្ឋា​ន​ទឹកស្អាត​និង​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ក៏​ដូចជា ​មន្ត្រី​របស់​គ​ម្រោ​ង​មិនទាន់​មាន​​បទពិ​សោធ​គ្រ​ប់គ្រាន់​។

ជុំវិ​ញ​ប​ញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់​នេះ អ្នកស្រី ​អ៊ុង សាមុត​ ប្រជាកសិករ​នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ឃ្លាំង​មាស ស្រុក​បវេ​ល ខេ​ត្តបាត់ដំប​ង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​មូលដ្ឋាន​ភូមិ​ឃុំ ដែល​គាត់​រស់នៅ ពុំមាន​ទឹកស្អាត​ប្រើប្រាស់​ទេ​ មិនតែ​ប៉ុណ្ណោះ ខ្វះ​ទាំង​ប្រភពទឹក​សម្រាប់​ប្រើប្រា​ស់​និង​ស្រោច​ស្រព​ថែម​ទៀត​ផង។

​អ្នកស្រី​​បាន​ថ្លែងថា​៖ «កុំថាឡើយ​ទឹកស្អាត ឲ្យ​តែមាន​ប្រភពទឹ​ក​អាច​ប្រើប្រាស់​បាន​គ្រប់គ្រាន់​ទៅបា​ន​ហើយ ​ប៉ុន្តែ​នៅ​សហគមន៍​ខ្ញុំ​នេះគឺ​គ្មាន​​ប្រភពទឹក​ប្រើ​ប្រាស់​គ្រប់គ្រាន់​នោះទេ។ រៀងរា​ល់ឆ្នាំ ​ចាប់​ខែមីនា ដល់​ខែកក្ក​ដា ហើយ​​ឆ្នាំ​ខ្លះ អូសបន្លាយ​ដល់​ខែកញ្ញា គឺអត់​មានទឹ​ក​ប្រើប្រាស់​ទេ ហើយ​ពួកយើង​​ត្រូវ​ទិញ​ទឹកស្រះឬទឹក​អណ្ដូង​ពី​តំបន់​ផ្សេង​មកប្រើប្រាស់»។​

ទ​ន្ទឹមនឹ​ងនេះ អ្នកស្រី​ក៏បាន​អំពាវនាវ ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ​ក៏ដូចជា​អង្គការ​នានា ទាំង​ជាតិ​និង​អន្តរជាតិ ជួយ​ជីក​ស្ដារ​ស្រះ​សហគ​មន៍ និងបុក​អណ្ដូ​ងស្នប់ ជូន​ដល់​ប្រជា​សហគមន៍​មូលដ្ឋាន​​រប​ស់គាត់​ផង​៕