ភ្នំពេញៈអគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​លោក នេ​ត សាវឿន បាន​បញ្ជា​ឲ្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ នាយក​ដ្ឋាន និង​អង្គ​ភាព​ចំណុះ​អគ្គស្នងកា​រដ្ឋាន​នគរ​បាល​ជាតិ​ប្រមូល​វិទ្យុទាក់​ទង​កាន់​ដៃ​មក​ភ្ជាប់​ប្រព័ន្ធ​ថ្មី ដែល​ស្ថិត​ក្រោម​ការគ្រប់​គ្រងរ​បស់​នគរបាល​ជាតិ​ផ្ទាល់​ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការគ្រប់​គ្រង និង​ឆ្លើយ​តប​ចំពោះ​ការងារ​ការពារ​សុវត្ថិ​ភាព និង​សណ្តាប់​ធ្នាប់​សាធា​រណៈ​ជូន​ប្រជា​ពលរដ្ឋ​។

លោក ​ឈឿន ប៊ុន​ឆន​ ប្រធាន​នាយក​ដ្ឋាន​វិទ្យុទាក់ទង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ ​ថា អនុលោម​តាម​បទបញ្ជា​និង​សេចក្ដី​ណែនាំ​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ មន្ដ្រីនគរ​បាល​រាជធានី​ភ្នំពេញ ​នាយក​ដ្ឋាន​និង​អង្គភាព​ចំណុះ​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​ដែល​មាន​កាតព្វ​កិច្ច​ប្រើប្រាស់​វិទ្យុទាក់​ទង​សម្រាប់​កិច្ច​ការងារ​ទាំង​អស់​ ត្រូវ​មក​បំពេញ​បែប​បទ​ស្នើសុំ​ភ្ជាប់​ប្រព័ន្ធ​ឬ​លេខ​ថ្មី ដោយ​មិនបង់​ប្រាក់​ដែល​គ្រប់​គ្រង​ដោយ​នគរបាល​ជាតិ​ផ្ទាល់​ឲ្យ​បាន​មុន​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ ២០២១ ​។

លោក ប៊ុន​ឆន បាន​បញ្ជាក់​ថា៖ «ការ​ភ្ជាប់​ប្រព័ន្ធ​ឬលេខ​ថ្មី​ដែល​គ្រប់​គ្រង​ដោយ​នគរបាល​ជាតិ​ផ្ទាល់​នេះគឺខាង​នាយក​ដ្ឋាន​វិទ្យុ​ទាក់​យើង​រៀបចំ​ភ្ជាប់​និង​ផ្ដល់​ជូន​ដោយ​មិន​គិតថ្លៃ​សូម្បី​តែ ១​ កាក់​ ១ សេន​ឡើយ ​ឲ្យ​តែ​វិទ្យុ​ទាក់ទង​នោះ​ពិ​តជា​របស់​មន្ត្រី​នគរ​បាល​យើង​ដែល​មាន​កាតព្វ​កិច្ច​ប្រើប្រាស់​​វាសម្រាប់​កិច្ចការ​ងារ​ការពារ​សុវត្ថិ​ភាព សណ្តាប់​ធ្នាប់​សា​ធារណៈ»​។​

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី លោក​ប៊ុន​ឆន បាន​បដិ​សេធ​ផ្ដល់​តួលេខ​អំពី​ចំនួន​វិទ្យុ​ទាក់​ទង​ទង ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ដោយ​មន្ត្រីនគរ​បាល​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ​ដោយ​អះអាងថា ​«វា​ជា​កិច្ចការ​ផ្ទៃក្នុង​ពាក់​ព័ន្ធ​សន្តិ​សុខ​ជាតិ»​។

លោក ប៊ុន​ឆន បាន​បញ្ជាក់​ថា ក្រោយ​ថ្ងៃទី ១៥​ ខែធ្នូ ខាង​មុខ​នេះ កម្លាំង​នគរ​បាល​ជំនាញ​នៃ​នាយក​ដ្ឋាន​វិទ្យុទាក់ទ​ងនឹង​បើក​យុទ្ធនា​ការចុះ​ស្រាវជ្រាវ​ និងបង្ក្រាប​ចាប់​រឹ​ប​អូស​វិទ្យុទាក់​ទង​ទាំងឡាយ​ណាដែ​ល​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​ពី​សមត្ថ​កិច្ច​នៃ​អង្គ​ភាព​ និង​ស្ថា​ប័ន​ជំនាញ​។

ជុំវិញ​ករណី​នេះ លោក​ សាន សុខ​សីហា អ្នកនាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៩ ​ខែធ្នូ ឆ្នាំ ២០២១ ថា នៅ​ពេលនេះ​ស្នងកា​រដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបាន​​ជំរុញ​ឲ្យ​អធិការ​ដ្ឋាន​នគរ​បាល​ទាំង ១៤ ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​ប្រមូល​វិទ្យុទា​ក់ទង​ទាំងអស់​ពី​មន្ត្រីនគ​របាល ដែលមាន​កាតព្វ​កិច្ច​ប្រើ​មក​រៀបចំ​បំពេញ​ទម្រង់​បែបបទ​ចុះបញ្ជិ​កា​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​គតិ​យុត្ត​ ដើម្បី​ជា​ប្រយោជន៍​ទទួល​បាន​ការភ្ជាប់​ប្រព័ន្ធ​ឬ​លេខ​ថ្មី ដោយ​ឥត​គិត​ថ្លៃនេះ​។

លោក ​សុខ​សីហា ​បាន​បញ្ជាក់​ថា៖​ «ពេលនេះ​ក្រុមកា​រងារ​យើង​កំពុង​ធ្វើ​កិច្ចកា​រងារ​នេះ​ហើយ​ ដោយ​វិទ្យុទាក់​ទង​មួយ​ចំនួន​បាន​ភ្ជាប់​ប្រព័ន្ធ ឬលេខ​ថ្មី ដែល​គ្រប់​គ្រង​ដោយ​នគរបាលជា​តិ​ផ្ទាល់​រួចរាល់​ហើយ​ផង​ដែរ​»។

បច្ចុប្ប​ន្ន វិទ្យុទា​ក់ទង មានការ​ពេញនិ​យម​ប្រើប្រាស់​មិន​ចាញ់​ទូរស័ព្ទ​ប៉ុន្មាន​ទេ។ ក្រៅពី​មន្ត្រីនគ​របាល​ដែលមា​ន​កាតព្វកិច្ច​ប្រើប្រា​ស់ ​ដើម្បី​ព​ង្រឹ​ក​ប្រសិទ្ធភា​ព​ការងារ គេ​សង្ក​ត​ឃើញប្រជា​ការពារ​ភូមិ អ្ន​ករត់​រ៉ឺម៉ក​ទេ​សចណ៍ ​និង អាជី​វករ​មួយ​ចំនួន​ក៏បាន​ប្រើ​ប្រាស់​វា​ផងដែរ។ ប៉ុន្តែ​គេ​មិនដឹង​ថា ជន​ស៊ីវិល​ដែល​ប្រើប្រាស់​វិទ្យុទាក់​ទង​ទាំង​នោះ ពួកគេ​មាន​ការ​ចុះ​បញ្ជិកា ឬបំពេញ​ទម្រង់​បែប​បទត្រឹម​ត្រូវ​តាម​បទដ្ឋាន​គតិយុត្ត​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ​។

ជុំវិញ​ករណី​នេះ លោក សុខ​សីហា បាន​បដិ​សេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​លោក​ថ្លែង​ថា ករណី​នេះវា​ហួស​ពី​កាតព្វ​កិច្ច​របស់​លោក ដែល​ត្រូវ«ធ្វើ​អត្ថាធិ​ប្បាយ»​។

ទោះ​យ៉ាង​ណា លោក ប៊ុន​ឆន បាន​ថ្លែង​ថា ដោយ​សារ​ពិនិត្យ​ឃើញ​មាន​ករណី​អ្នក​ប្រើប្រា​ស់​វិទ្យុទាក់​ទងមួ​យចំនួន​បាន​ប្រើប្រាស់​ដោយ​គ្មាន​ការអនុ​ញ្ញាត​នេះហើយទើប​មាន​បទ​បញ្ជា​ពីអគ្គស្ន​ងការ​នគរ​បាល​ជាតិត​ម្រូវ​ឲ្យ​មន្ត្រីន​គរបាល​ដែល​មាន​កាតព្វ​កិច្ច​ប្រើប្រាស់​ត្រូវ​មក​ភ្ជាប់​ប្រព័ន្ធ​ថ្មី​ជា​ប្រញាប់​។ ចំណែក​អ្នក​ដែល​ប្រើ​ប្រាស់​វិទ្យុទាក់​ទង ដោយ​គ្មាន​ការ​អនុញ្ញាត សមត្ថ​កិច្ច​ជំនាញ នឹង​ចាត់វិធាន​ការ​ទៅ​តាម​នីតិ​វិធី​ច្បាប់​។

ជា​មួយគ្នា​នេះ លោក ប៊ុន​ឆន បាន​ឱ្យដឹង​ដែរ​ថា កាល​ពីថ្មីៗនេះ​អគ្គស្ន​ងការ​ដ្ឋាន​នគរ​បាល​ជាតិ​ក៏បានប្រ​កាស​ដាក់​ឱ្យប្រើ​លេខ​ទូរស័ព្ទ​ Hotline117 ផងដែរ ក្រោយ​មាន​ការ​កែស​ម្រួល​បញ្ហា​បច្ចេក​ទេស​ឡើង​វិញ​ដោយ​មាន​កិច្ច​សហការ​​​ពី​ខាង​និយត​ករ​ទូរ​គមនាគ​មន៍​កម្ពុជា​របស់​ក្រសួង​ប្រៃ​ណី​យ៍និង​ទូរគ​មនាគ​មន៍​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ឬពលរ​ដ្ឋ​រាយកា​រណ៍​ពេល​មាន​បញ្ហា​អ្វី​កើត​ឡើង​ពិតប្រាកដ ​ពិសេស​ពេល​ត្រូវការ​ជំនួយ​ពី​នគរបាល​ជាតិក្នុ ង២៤

​ម៉ោង​លើ ២៤ ​ម៉ោង ​។

លោកថា ​លេខ​ទូរស័ព្ទ​ Hotline117 នេះ​គឺជា​មជ្ឈ​មណ្ឌល​ប្រចាំ​បញ្ជា​ការដ្ឋាន​របស់​អគ្គស្នង​ការ​ដ្ឋា​ន​នគរ​បាល​ជាតិ ​ដែល​រង់ចាំ​ទទួល​និង​ឆ្លើយ​តប​ភ្លាមៗ ​នៅពេល​ទទួល​បាន​នូវ​សេចក្ដី​រាយការ​ណ៍​សុំ​ជំនួយ​ដូចជា​បទ​ល្មើស​

ព្រហ្ម​ទណ្ឌ,គ្រោះ​ថ្នាក់​ចរាច​រណ៍,គ្រោះ​អគ្គិ​ភ័យ​ឬ​ភាព​អសកម្ម​មួយ​ចំនួន​ពីមន្ដ្រី​នគរបាល​នៅតាម​មូលដ្ឋាន​និង​ពលរដ្ឋ​ជា​ដើម​។

បើតាម លោក ប៊ុន​ឆន ក្រោយ​ប្រកាស​ឲ្យ​ដំណើរ​ការ​លេខ​ទូរស័ព្ទ Hotline 117 នេះ ​មាន​ពលរដ្ឋ​ជា​ច្រើន​នាក់ បាន​រាយ​ការណ៍​ពី​បញ្ហា​ជា​បន្ត​បន្ទាប់​ដែល​ពួក​គាត់​បាន​ជួប​ប្រទះ​ និង​ទទួ​លបាន។ ក៏ប៉ុន្តែនា​យកដ្ឋាន​វិទ្យុទាក់​ទង​បាន​ចាត់​ទុក​ថានេះ​គ្រាន់​ជា​ចំណុច​ចាប់ផ្តើម​ ខណៈ​មន្ត្រី​នគរ​ជំនាញ​នៅមាន​ភារកិច្ច​ជាច្រើន​ទៀត​ត្រូវ​កែប្រែ ​និង​ត្រូវ​អនុវត្ត​ដើម្បី​ឲ្យប្រាកដ​ថា​លេខ ​១១៧ ​គឺជា​ក្តីសង្ឃឹម​របស់​ពលរដ្ឋ​ទូទៅ ​ដែល​ត្រូវការ​ជំនួយ​ជា​ចាំ​បាច់​បន្ទាន់​៕