ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «​វិមាន​កីឡដ្ឋាន​» ដែល​ជា​ជំនួយ​ឥតសំណង​របស់​ប្រទេស​ចិន នៅ​ថ្ងៃទី​ ១៨ ធ្នូ នេះ​ស្ថិត​ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់ថា៖ «​វិមាន​កីឡដ្ឋាន​ជា​សំណង់​ធំជាងគេ​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​»​។

ពិធី​នេះ​ក៏មាន​វត្តមាន​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ផងដែរ​៕

«​វិមាន​កីឡដ្ឋាន​» ដែល​ជា​ជំនួយ​ឥតសំណង​របស់​ប្រទេស​ចិន។ហ៊ាន រង្សី