ភ្នំពេញៈ​ លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្ដី​ កម្ពុជាបាន​ផ្ដាំ​ផ្ញើ​ដល់​បេក្ខ​ជន​ត្រៀម​​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ (បាក់ឌុប) នា​ថ្ងៃទី​ ២៧-២៨ ខែធ្នូ​ខាង​មុខនេះ​ ត្រូវ​ខិត​ខំ​ប្រឡង​ ខណៈ​ការ​កែវិញ្ញា​សា​ប្រឡង​ក្រសួងអប់រំ​នៅ​ប្រកាន់យកនី​តិវិធី​និងប​ទប្ប​ញ្ញត្តិដដែល​ដោយ​ធ្វើ​នៅ​មណ្ឌល​កំណែចំនួន ​១០ ​មណ្ឌល ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។

លោក ហ៊ុន​ សែន​ បាន​ថ្លែង​ក្នុង​ពេល​ធ្វើ​អធិប​តីពិធី​សម្ពោធ​ដាក់ឱ្យប្រើ​ប្រាស់អ​គាររដ្ឋ​បាលអ​គ្គនាយកដ្ឋា​នគយ​និងរដ្ឋាក​រកម្ពុជា នៅថ្ងៃទី២៣ខែ​ធ្នូឆ្នាំ​២០២១ ថា ការ​បើក​សេដ្ឋកិច្ច​ និង​ការ​បើក​ប្រទេស​ឡើងវិញ គឹមិនដើរ​ថយក្រោ​យឡើយ​។ ចំណែក​ការ​ត្រៀម​ប្រឡង​បាក់ឌុប​នៅតែ​ប្រឡង​ដដែល។ លោក​បាន​ឱ្យដឹង​ថា ​ប្រហែល​ជា​មាន​​សាស្រ្ដា​ចារ្យម្នាក់​បាន​ផ្ញើសារ​ចូលម​កលោកដើម្បី​សំ​ណូមព​រឱ្យ​​កែកំណែវិញ្ញាសា​ប្រឡង​បាក់ឌុ​បឆ្នាំនេះដោយ​ធ្វើនៅ​តាម​ខេត្ដ​។

លោក​នាយក​រដ្ឋមន្រ្ដី​បញ្ជាក់​ថា​៖ «ខ្ញុំ​បាន​ឆ្លើយ​តប​ត្រឡប់​ទៅវិ​ញ សូម​អនុវ​ត្តទៅតា​ម​ការ​​រៀបចំ​របស់​ក្រសួង​ (អប់រំ​ យុវជន ​និង​កីឡា)»​។

លោក​នាយ​កដ្ឋ​មន្រ្ដី​បាន​លើក​ឡើ​ងថា បើឱ្យមាន​ការ​កែ​វិញ្ញា​សាប្រ​ឡង​បាក់ឌុប​នៅតាម​​ខេត្ដ​គឺអា​ច​មាន​អ្នកដឹង​នូវ​លេខកូ​ដវិញ្ញា​សា​ប្រឡង​និង​អាច​បង្កើត​ជា​បញ្ហាលើ​ការ​ប្រ​ឡង​បាក់​ឌុ​បនេះ​មិន​ខាន​​។

លោក​បាន​បញ្ជាក់​ថា​៖ «ប៉ុន្ដែ​ឱ្យតែមក​ដល់​​ភ្នំពេញ​អត់មា​​នដឹង​​លេ​ខកូដ មិន​លេ​ខ​កូដទេ លា​យ​ចម្រុះ​គ្នា​ទាំងអ​ស់អត់​មាន​ដឹងលេខកូដ​មិនលេខ​កូ​ដទេ​។ នោះ​​ហើយ​ដែល​ឯកឧត្ដម​ ហ​ង់ជួន ណារ៉ុន បាន​និយាយ​ចេះ​បាន​ជាប់។ អ៊ីចឹ​ង ក្មួយៗ​ដែល​ត្រៀ​ម​ប្រឡង​បាក់​ឌុប​នេះត្រូ​វ​ខិត​ខំៗ»​។

កាល​ពីពេ​ល​ថ្មី​ៗ​នេះ​មាន​បុរស​ម្នាក់​ដែល​លោក​នាយករ​ដ្ឋមន្រ្ដី​ប៉ាន់​ស្មាន​ថាជា​គ្រូបង្រៀន​បានផ្ញើ​​សារ​ទៅលោក​នាយករ​ដ្ឋ​មន្រ្ដី​តាម​ហ្វេ​សប៊ុកដោ​យ​​ស្នើ​សុំ​អនុញ្ញាត​ឱ្យ​គ្រូ​ៗ​នៅ​តាម​បណ្តា​ខេត្ត​ជាអ្នក​​កែ​កិច្ចការ​ប្រឡង​របស់​បេក្ខ​ជ​ន​ប្រឡង​បាក់​ឌុ​បនៅ​តាម​ខេត្ត​តែម្ដង​។​

ក្នុង​សារ​របស់​បុរស់​ម្នាក់​ឈ្មោះ Chum Mean ដែ​លសរសេ​រ​ទៅកាន់​លោក​នា​យករដ្ឋ​មន្រ្ដីបា​នស្នើថា​៖«សូម​គោរព​សម្ដេច​ពុកជាទី​គោរព! ដូច​សម្ដេច​ពុក​ជ្រាប​រួច​ហើយ ក្រោយ​ប្រឡង​បាក់​ឌុប​ លោកគ្រូ អ្នក​គ្រូ​តែង​ធ្វើ​ដំណើរ​ពីខេត្ដ​នានា​មកភ្នំពេ​ញ ដើម្បី​​​កែកិច្ច​ការ​​បេក្ខ​ជន។ក្នុង​នាម​គ្រូ​ម្នាក់​ដែល​ត្រូវ​ទៅកែ​ដែរនោះ​សូម​សំណូម​ពូរ​សម្ដេច​ពុក​ជួយ​សម្រប​សម្រួល​យ៉ាង​ណា​ឱ្យ​កែកិច្ច​ការ​បេក្ខជន​​នៅតាម​ខេត្ដ​រៀងៗខ្លួន​វិញ​ ព្រោះ​អាច​កាត់​បន្ថយ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​ផង​កាត់​បន្ថ​យ​ថវិកា​រដ្ឋ​ផង​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​លោក​គ្រូ​ អ្នកគ្រូ​​ផង»​។

លោ​ក​រស់​សុ​វាចា អ្នក​នាំពា​ក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែង​ថា​ ចំពោះការកែ​កិច្ចកា​របេក្ខ​ជន​ប្រឡង​សញ្ញាប​ត្រទុតិយ​ភូមិស​ម័យ​ប្រឡង​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ២០២១​នេះគឺ​រក្សានិ​ងអ​នុវ​ត្ត​ទៅតាមនី​តិវិធី​និងប​ទប្ប​ញ្ញត្តិរ​បស់​ក្រសួង​ដែលមាន​ជាធរ​មានដោយ​មិនមា​នការ​កែប្រែឱ្យ​កែនៅតា​ម​បណ្ដាខេ​ត្តវិញនោះ​ឡើយ​។ លោក​បញ្ជាក់​ថាដំណើ​ការ​កំណែ​នឹងប្រព្រឹ​ត្តទៅចា​ប់ពីថ្ងៃទី​៣០​ ខែធ្នូឆ្នាំ២​០២១ ដ​ល់ថ្ងៃទី​៥ ខែម​ករាឆ្នាំ​២០២២​។

បើតា​ម​លោក​ សុវាចា មណ្ឌលកំណែវិញ្ញា​សាប្រឡ​ង​ឆ្នាំ​នេះ មាន​ចំនួ​ន១០​មណ្ឌល ដែល​​ត្រូវ​បានប្រមូ​លផ្ដុំវិញ្ញាសាម​ក​កែនៅ​រា​ជធា​នី​ភ្នំពេញតា​មម​ណ្ឌល​កំណែ​សម្រា​ប់មុខវិ​ជ្ជានីមួយ​ៗ។​

ម​ណ្ឌល​ទាំងនោះ​មាន​នៅ ១-មណ្ឌ​លកំណែ​វិទ្យា​ល័​យព្រះ​ស៊ី​សុវត្ថិ​សម្រាប់មុ​ខវិជ្ជាអ​ក្សរសា​ស្ត្រខ្មែរ។​២-មណ្ឌល​កំណែវិ​ទ្យាល័​យបាក់​ទូកស​ម្រាប់មុខ​វិជ្ជាគ​ណិតវិទ្យា​។៣-មណ្ឌ​លកំណែអ​នុវិ​ទ្យាល័យ​ចតុមុ​ខស​ម្រាប់​មុ​ខវិ​ជ្ជាភា​សា​បរ​ទេ​ស។​៤-មណ្ឌ​ល​កំណែ​វិទ្យា​ល័យ​វត្តកោះ​សម្រា​ប់មុខ​វិជ្ជា​រូបវិ​ទ្យា​។៥-មណ្ឌ​លកំ​ណែវិទ្យា​ល័យ​ព្រះយុ​គន្ធ​រ​សម្រាប់​មុខវិ​ជ្ជាភូមិ​វិទ្យា។​៦-ម​ណ្ឌល​កំណែវិ​ទ្យាល័​យទួ​លទំពូ​ងស​ម្រាប់មុ​ខវិ​ជ្ជាផែន​ដីនិ​ងបរិស្ថាន​វិទ្យា។៧-មណ្ឌ​លកំណែ​វិទ្យា​ល័យ​ជាស៊ី​មបឹ​ង​កេង​កងស​ម្រា​ប់មុ​ខវិ​ជ្ជាគីមី​វិទ្យា។៨-ម​ណ្ឌលកំ​ណែវិ​ទ្យាល័យ​ហ៊ុន​សែនប៊ុ​នរ៉ានី​វត្ត​ភ្នំ​សម្រា​ប់មុ​ខ​វិ​ជ្ជា​ប្រវត្តិ​វិទ្យា​។៩-ម​ណ្ឌលកំ​ណែវិទ្យា​ល័យ​ជាស៊ីម​សន្ធរ​ម៉ុក សម្រា​ប់មុ​ខវិ​ជ្ជាសីល​ធម៌-ព​លរដ្ឋវិ​ជ្ជា។១០​-មណ្ឌល​កំណែ​វិទ្យាល័​យបឹ​ងត្របែ​កស​ម្រាប់មុ​ខវិ​ជ្ជាជីវវិទ្យា​។

​លោក​បានបញ្ជាក់​ថា កា​​រប្រកាស​លទ្ធផ​លប្រ​ឡងបា​ក់ឌុប​នឹង​ធ្វើ​ឡើ​ងនៅថ្ងៃ​ទី១​៨ ខែម​ករាឆ្នាំ​២០២២​ សម្រាប់​មណ្ឌ​លប្រឡ​ងរា​ជធា​នីភ្នំ​ពេញនិ​ងខេត្ត​កណ្ដាល​និង​នៅថ្ងៃទី​១៩ ខែ​មករា​ឆ្នាំ២០២២​ សម្រាប់​មណ្ឌល​ប្រឡង​នៅខេ​ត្តដទៃ​ទៀត​​។

​បើតាម​ក្រសួង​អប់រំ ក្នុង​​ឆ្នាំ​សិក្សា​២០២០-២០២១ ​បេក្ខជន​បាន​ចុះឈ្មោះ​ប្រឡង​សរុប​មាន ១១៤១៨៣​នាក់ស្រី​ ៦០ ៣៩៧​នាក់​។បេក្ខ​ជន​ត្រូវបាន​រៀបចំ​ចំនួន​ ២៥ ​នាក់​ក្នុង​១​ប​ន្ទប់ លើក​លែង​តែ​បន្ទប់​ចុងក្រោយនិង​បន្ទប់ដែ​លមា​ន​បេក្ខជន​មកពី​វិទ្យា​ល័យ​អប់រំ​ពិសេស​។ចំណែក​មណ្ឌល​សំណេរ​មាន​ចំ​នួន​សរុប​២០៤​មណ្ឌល​ ត្រូវជា​ ៤ ៦១៦​បន្ទប់​។ចំពោះការរៀបចំ​ការ​ប្រឡង​បាក់ឌុប ​ក្រសួ​ង​នឹង​គោរពទៅ​តាម​គោលការណ៍​ទាំង៤គឺ គោលការណ៍ច្បាប់​ យុត្តិធម៌​ តម្លាភា​ព និង​លទ្ធ​ផល​ទទួល​យក​បាន​៕​

វីដេអូ៖