ភ្នំពេញៈក្រសួង​សុខាភិ​បាល​បានប្រកាស​ពីការ​​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩​ចំនួន​ ៥ នាក់​ទៀត ក្នុង​នោះ មាន ២​ ករណី​នាំ​ចូល​ប្រភេទ​អូ​មី​ក្រុង រីឯអ្នកជា​សះ​ស្បើយ​មាន ​១១ នាក់ និង​ស្លាប់​មានម្នាក់​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាលនៅ​ថ្ងៃទី២៨ ​ខែធ្នូ ​ឆ្នាំ២០២១នេះ ​បាន​បញ្ជាក់​ថា​ក្រសួង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​៥​នាក់ ដែល​ជាលទ្ធ​ផល​បញ្ជាក់​ដោយ PCR ក្នុង​នោះ ២ករណី​នាំ​ចូល​ប្រភេទ​អូ​មី​ក្រុង​។ ចំណែក​អ្នក​ជំងឺ​ចំនួន ​១១ ​នាក់ ​បាន​ជា​សះ​ស្បើយ និង​អ្នកស្លាប់​ថ្មី​ចំនួន១នាក់​ ដែលអត់​បាន​ចាក់​វ៉ាក់​សាំង។

បើតាម​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ថ្ងៃទី២៨ ធ្នូ​នេះ​ កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ១៩ សរុប​ចំនួន ១២០ ៤៦៩នាក់ ករណី​ជាសះ​ស្បើយ​សរុប​ចំនួន​១១៦ ៨៨៥​នាក់ និង​ករណី​ស្លាប់​សរុប​មាន​ចំនួន​៣០១០ នាក់៕