ភ្នំពេញៈ មនុស្ស​ចំនួន​ ១៥ នាក់​បាន​ស្លាប់ និង ២២​ នាក់​បាន​រង​របួស (របួស​ស្រាល ​៤​ នាក់ និង​របួស​ធ្ងន់​ ១៨​ នាក់​) នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាច​រណ៍​ទូទាំង​ប្រទេស​ថ្ងៃទី ១ ​ខែមករាឆ្នាំ ​២០២២​។ នេះ​បើ​​យោង​តាមរបាយ​ការណ៍​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​។

របាយ​ការណ៍​ដដែល​បាន​ឱ្យដឹង​ថា គ្រោះថ្នាក់ច​រាចរណ៍​នៅថ្ងៃទី ​១ ​មករា​បាន​កើត​ឡើង​ចំនួន​ ២០ ​លើក ​នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​ក្រចេះ​ កំពង់​ស្ពឺ​ កំពង់​ចាម​ កំពង់ធំ​ ព្រះ​វិហារ ស្ទឹង​ត្រែង ឧត្តរ​មានជ័យ កែបនិង​ខេត្ត​ត្បូង​ឃ្មុំ៕