
សាកសពសត្វផ្សោតត្រូវបានគេប្រទះឃើញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២២ នៅលើឆ្នេរខ្សាច់ ភូមិក្បាលកោះ សង្កាត់កោះទ្រុង ក្រុងក្រចេះ។ រូបថត សហការី
ក្រចេះ៖ មានសត្វផ្សោតមួយក្បាលបានងាប់ ប៉ុន្តែមន្រ្តីជំនាញមិនទាន់ដឹងពីមូលហេតុថា ងាប់ដោយអ្វីនោះទេ។ សាកសពសត្វផ្សោតត្រូវបានគេប្រទះឃើញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២២ នៅលើឆ្នេរខ្សាច់ ភូមិក្បាលកោះ សង្កាត់កោះទ្រុង ក្រុងក្រចេះ។
ទាក់ទងការងាប់សត្វផ្សោតមួយក្បាលខាងលើនេះ រហូតដល់រសៀលថ្ងៃនេះ មិនមានការបញ្ជាក់អះអាងពីរមន្រ្តីរដ្ឋបាលជលផល និងអង្គការ WWF ដែលទទួលបន្ទុកអភិរក្សសត្វផ្សោតថា ងាប់ដោយមូលហេតុអ្វីនោះទេ។
សម្រាប់ខេត្តក្រចេះ សត្វផ្សោត គឺជាគោលដៅទេសចរណ៍ដ៏សំខាន់ ដើម្បីទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តនៅខេត្តក្រចេះ ប្រសិនសត្វផ្សោតនៅតែបន្តងាប់ជាបន្តបន្ទាប់ ខេត្តភាគឦសានមួយនេះ អាចនឹងប៉ះពាល់ដល់កំណើនភ្ញៀវទេសចរ៕
វីដេអូ៖