
អ្នកទាំង ៤នាក់មាន ឈ្មោះ សាំង ចាន់ថន ហៅសាំង សុង ឈ្មោះ អុក ប៉ារ៉ាឌី ឈ្មោះ ប្រាក់ សង្ហា និង ឈ្មោះ គង់ តារា។ រូបថត ប៉ូលិស
កំពង់ឆ្នាំងៈ សមត្ថកិច្ចនគរបាលខេត្ត កំពង់ឆ្នាំង បញ្ជូនមនុស្ស ៤នាក់ ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២២នេះ ពាក់ព័ន្ធការញុះញង់ឱ្យប្រជាពលរដ្ឋងើបឡើងតវ៉ាទាមទារដីនៅតំបន់ ៣ ស្ថិតនៅក្នុងស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា មនុស្សទាំង ៤នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២២ នៅចំណុចទំនប់អូរត្រាវ និងទំនប់ខ្នាយទោល ស្ថិតនៅក្នុងភូមិគុយនិងភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
អ្នកទាំង ៤នាក់មាន ឈ្មោះ សាំង ចាន់ថន ហៅសាំង សុង ឈ្មោះ អុក ប៉ារ៉ាឌី ឈ្មោះ ប្រាក់ សង្ហា និង ឈ្មោះ គង់ តារា។
សមត្ថកិច្ចបញ្ជាក់ថា ការញុះញង់ឱ្យប្រជាពលរដ្ឋងើបឡើងតវ៉ាទាមទារដីនៅតំបន់ ៣ ស្ថិតនៅស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង គឺប្រឆាំងទៅនឹងអនុសាសន៍របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៕