ព្រះ​វិហារៈ មន្ត្រី​ជំនាញ​ដោះ​មីន​របស់​អង្គ​ការ​ដោះ​មីន​កម្ពុជា (Cam​bodian Self Help Demining) ចំនួន​ ៣​ នាក់បាន​ស្លាប់​ និងម្នាក់​ទៀតរ​បួស​ធ្ងន់ ​រីឯម្នាក់​ទៀតបា​ត់ខ្លួន ដោយសា​រផ្ទុះ​មីន​តោន​ ១​ គ្រាប់ ​នៅ​ភូមិ​សែន​តេ​ជៈ​ឃុំ​មរកត​ ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហា​រ នៅថ្ងៃទី ១​០​ មករានេះ ខណៈនៅ​ថ្ងៃដដែល​មន្ត្រី​ក​ងទ័ព​វរៈ​លេខ​ ៣៩៥​ ចំណុះឱ្យ​កងព​លតូច​អន្តរ​គម​ន៍​លេខ​៩ ម្នាក់​បាន​ស្លាប់​ដោយ​សារ​ផ្ទុះ​គ្រាប់។​ នេះបើ​​តាម​របាយ​ការណ៍​រ​បស់អ​ធិការ​ដ្ឋា​ន​នគរ​បាល​ស្រុក​ជាំ​ក្សាន្ត នៅ​ថ្ងៃទី ១០ ខែ ​មករា ឆ្នាំ ២០២២។

​តាម​​រ​បាយ​កាណ៍នេះថា ករណី​ផ្ទុះ​គ្រាប់មិន​ទាន់ផ្ទុះ​​នៅ​ភូមិ​សែន​តេ​ជៈ​ឃុំម​រក​ត​ ស្រុកជាំ​ក្សាន្ត​ បាន​កើត​ឡើងនៅ​​ម៉ោង​ ១១​ និង ១​០ នាទី​ថ្ងៃទី​ ១០​ មករា ឆ្នាំ​ ២០២២​ ដោយ​សារ​​ករណី​ដុត​ភ្លើ​ង​សម្អាតគ​ល់ឈើក្នុង​ចម្ការដំ​ឡូងប​ណ្តាលឲ្យ​ផ្ទុះ​គ្រាប់​ស្លាប់​ឈ្មោះ ​ហួន លី ភេទ​ប្រុស អា​យុ ៤៣ ​ឆ្នាំ ជា​កងទ័​ពវរៈ ​៣៩៥ ​ចំណុះ​កងព​លតូច​អន្តរ​គមន៍លេ​ខ៩។

រី​ឯក​រណីផ្ទុះមី​នតោន ១ គ្រាប់ ​កើតឡើងនៅ​វេលា​​ម៉ោង ១១ ​និង ៣០ ​នាទីថ្ងៃ ១០ ខែ ម​ករា ឆ្នាំ ២០២២ នៅ​ភូមិ​ឃុំដ​ដែល​ត្រង់​ចំណុ​ចវាល​ជាស​ជើង​ភ្នំមុំ ៣​ ប​ណ្តាល​ឲ្យស្លា​ប់ក​ងកម្លាំ​ងរ​បស់​អង្គ​កា​​រដោះ​មីន​កម្ពុ​ជានៅ​នឹង​កន្លែ​ង​ ២ នា​ក់​ បាត់ខ្លួ​ន ១ ​នាក់ ​និង​រង​រ​បួស​ធ្ងន់ ១ នា​ក់ ព្រមទាំ​ង​រង​រ​បួសធ្ងន់​ប្រជា​ពលរ​ដ្ឋម្នា​ក់ផង​ដែរ​៕