​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​ ១៤ ​ខែមករា​នេះ បានប្រកាស​ពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩ ដូ​ស​ជំរុញជាមួយនឹង​ភរិយា​របស់លោក លោកស្រី ប៊ុនរ៉ានី ហើយ​លោក​បាន​លើក​ពី​គុណ​តម្លៃ​វ៉ាក់សាំង និង​បានធ្វើការ​អំពាវនាវ​ជាថ្មីទៀត​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​។

នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក ​ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃទី​ ១៤​ មករា​នេះ បានសរសេរថា​៖ «​ពីរនាក់​បាន​ហើយ​! ថ្ងៃនេះ​ខ្ញុំ​និង​ភរិយា​ចាក់​វ៉ា​ក់ សាំង​ដូ​ស​ជំរុញ​ដើម្បី​ការពារ​កូ​វីដ ​១៩​។ គ្មាន​ជម្រើស​អ្វី​ឱ្យ​ល្អ​ជាង​ការចាក់​វ៉ាក់សាំង​គួបផ្សំ​ជាមួយ​វិធានការ​សុខាភិបាល​ ៣ ​ការពារ និង ​៣ ​កុំ​នោះទេ​»​។​

លោកនាយ​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា​៖ «​ខ្ញុំ​មាន​កម្លាំង​ការពារ​យ៉ាងរឹងមាំ​នៅ​គ្រប់​ទីកន្លែង​តែ​ពួកគាត់​មិនអាច​ការពារ​ខ្ញុំ​មិនឱ្យ​ឆ្លង កូ​វីដ ​១៩ ​បានឡើយ​។ ប្រពន្ធ​ និង​កូនៗ​ព្រមទាំង​ចៅៗ​របស់ខ្ញុំ​ក៏​មិនអាច​ការពារ​ខ្ញុំ​បានដែរ​។ និយាយ​រួម​គ្មាន​អ្នកណា​អាច​ការពារ​ខ្ញុំ បានឡើយ​ គឺមាន​តែ​រូបខ្ញុំ​ខ្លួនឯង​ប៉ុណ្ណោះ​ទើប​អាច​ការពារ​ខ្លួន​ខ្ញុំ​បាន​»​។

ជាមួយគ្នានេះ លោក​ ហ៊ុន សែន បានធ្វើការ​អំពាវនាវ​ជាថ្មីទៀត៖ ​«​សូម​បងប្អូន​ជនរួមជាតិ​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា​ទាំង​ដូ​ស​មូលដ្ឋាន​ទាំង​ដូ​ស​ជំរុញ ​ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង ភូមិ ឃុំ​យើង​ និង​ជាតិ​យើង​»៕​

វីដេអូ៖