បាត់ដំបងៈ កម្លាំង​នគរបាល​ខេត្តបាត់ដំបង សហការ​ជាមួយ​កម្លាំងយោធា​នៅ​ច្រកព្រំដែន​ក្នុងស្រុក​សំពៅ​លូន នៅ​យប់​ថ្ងៃទី​១៣​មករា បានទទួល​ពលករ​ខ្មែរ ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​វិញ ត្រង់​ភូមិសាស្ត្រ ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន សរុប​ចំនួន​១០​នាក់ ស្រី​០៦​នាក់ ក្មេងស្រី​០១​នាក់​។

​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រោយពី​ទទួល​ពលករ​ទាំងនោះ កម្លាំង​នគរបាល បាន​កត់​ឈ្មោះ ចុះ​កំណត់ហេតុ និង​សុំឱ្យ​ពលករ​ទាំងនោះ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ដើម្បី​ពិនិត្យ​សម្ភារ​ហាមឃាត់ និង​បាន​អប់រំ​ណែនាំ រួច​បានប្រគល់​ឱ្យទៅ​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ធ្វើតេស្ត​ពិនិត្យ​សុខភាព​នៅ​នឹង​ប៉ុស្តិ៍​ច្រកព្រំដែន​នោះ​តែម្តង​។

​ជា​លទ្ធផល អវិជ្ជមាន​ទាំងអស់​រួច​ទើប​អនុញ្ញាតឱ្យ​ពលករ​ទាំងនោះ ត្រឡប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​ចំនួន ០៦​នាក់ ស្រី​០៣​នាក់ ក្មេងស្រី​០១​នាក់ (​ចំពោះ​អ្នកមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ​) ចំណែក​អ្នកមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​តែ​ស្កេ​ន​អត់​ចេញ​ចំនួន​០៤​នាក់ ស្រី​០៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក រោងចក្រ​ម្សៅ​មី ស្ថិតក្នុង​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​៕