The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អូស្ត្រាលី​នឹង​បន្ត​ស្វែងរក​លទ្ធភាព​ពង្រីក​កិច្ចសហការ ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ការជួញដូរ​មនុស្ស




អូស្ត្រាលី​នឹង​បន្ត​ស្វែងរក​លទ្ធភាព​ពង្រីក​កិច្ចសហការ ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ការជួញដូរ​មនុស្ស

Content image - Phnom Penh Post
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ជួបជាមួយ លោក វាល ណានឃឺវីស ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន ថ្ងៃទី ១២ មករា។ រូបភាព ក្រសួងកិច្ចការនារី

អូស្ត្រាលី​នឹង​បន្ត​ស្វែងរក​លទ្ធភាព​ពង្រីក​កិច្ចសហការ ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ការជួញដូរ​មនុស្ស

ភ្នំពេញៈ ក្រសួង​កិច្ចការនារី​បញ្ជាក់ថា អូស្ត្រាលី​នឹង​បន្ត​ស្វែងរក​លទ្ធភាព​ពង្រីក​កិច្ចសហការ ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ការជួញដូរ​មនុស្ស និង​ការបង្កើន​ភាព​អង់អាច ផ្នែក​សេដ្ឋកិច្ច ដល់​ស្ត្រី និង​គាំទ្រ​ក្រសួង​នេះ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​ស្ត្រី​អាស៊ាន​ស្រប​ពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ។

ក្រសួង​កិច្ចការនារី បានឱ្យដឹងថា ការបញ្ជាក់​បែបនេះ គឺធ្វើឡើង​ក្នុងជំនួប​រវាង​លោកស្រី​អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​លោក វាល ណានឃឺវីស (Will Nankervis) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​អាស៊ាន ដែល​អមដោយ​លោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី ១២ ខែមករា។

ក្រសួង​កិច្ចការនារី​បញ្ជាក់​ក្នុង​ហ្វេសប៊ុក នា​ថ្ងៃទី ១៤ មករា​ថា ក្នុងជំនួប​នេះ​ភាគី​ទាំង២ បាន​ពិភាក្សា​អំពី​មេរៀន បទពិសោធ​និង​ចំណុច​អាទិភាព​នៃ​កិច្ចសហការ​រវាង​ក្រសួង​កិច្ចការនារី និង​រដ្ឋាភិបាល​អូស្ត្រាលី រួមទាំង​អាទិភាព​របស់​ក្រសួង​កិច្ចការនារី ខណៈ​កម្ពុជា​ធ្វើជា​ប្រធាន ប្តូរ​វេន​អាស៊ាន​ក្នុង​ឆ្នាំ ២០២២ នេះ។

ក្រសួង​កិច្ចការនារី​បញ្ជាក់ថា៖ «ក្នុងឱកាស​នេះ ភាគី​អូស្ត្រាលី​បានបញ្ជាក់​ឡើងវិញ​អំពី​ការ​គាំទ្រ​ដល់​ក្រសួង​កិច្ចការនារី​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​ស្ត្រី​អាស៊ាន និង​បន្ត​ស្វែងរក​លទ្ធភាព​ក្នុង​ពង្រីក​កិច្ចសហការ​លើ​ការអនុវត្ត​អាទិភាព​របស់​ក្រសួង​កិច្ចការនារី ដូចជា​កម្មវិធី​ទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ការជួញដូរ​មនុស្ស និង​ការបង្កើន​ភាព​អង់អាច ផ្នែក​សេដ្ឋកិច្ច ដល់​ស្ត្រី»៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។