The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គ.ប.ផ.ក. ប្រកាសថា គ្រូពេទ្យ​ជា​ជនជាតិ​ចិន កំពុង​បម្រើ​ការងារ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល សុទ្ធតែជា​គ្រូពេទ្យ​ដែល​ពុំមាន​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល




គ.ប.ផ.ក. ប្រកាសថា គ្រូពេទ្យ​ជា​ជនជាតិ​ចិន កំពុង​បម្រើ​ការងារ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល សុទ្ធតែជា​គ្រូពេទ្យ​ដែល​ពុំមាន​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល

Content image - Phnom Penh Post
គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​នៃ​ក្រសួងមហាផ្ទៃ បានធ្វើ​ការប្រកាស​ឱ្យដឹងថា គ្រូពេទ្យ​ជា​ជនជាតិ​ចិន។

គ.ប.ផ.ក. ប្រកាសថា គ្រូពេទ្យ​ជា​ជនជាតិ​ចិន កំពុង​បម្រើ​ការងារ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល សុទ្ធតែជា​គ្រូពេទ្យ​ដែល​ពុំមាន​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​នៃ​ក្រសួងមហាផ្ទៃ បានធ្វើ​ការប្រកាស​ឱ្យដឹងថា គ្រូពេទ្យ​ជា​ជនជាតិ​ចិន ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​វេជ្ជសាស្ត្រ​នៅក្នុង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល សុទ្ធតែជា​គ្រូពេទ្យ​ដែល​ពុំមាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​នៃ​ប្រទេស​កម្ពុជា​ឡើយ​។

ការលើកឡើង​នេះ​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយនា​ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ​ ២០២២ ពី​ការចុះ​បង្ក្រាប ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល​កាលពី​ថ្ងៃទី​ ០៥ ខែមករា កន្លងមកនេះ ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ (គ.ប.ផ.ក.) សហការ ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ការបង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល​នេះ​ធ្វើឡើង​តាម​ពាក្យបណ្តឹង របស់​ជនរងគ្រោះ​មួយចំនួន​។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​បញ្ជាក់​ទៀតថា៖ «​គ្រូពេទ្យ​ជា​អ្នកបច្ចេកទេស​បាន​បង្ក​របួស ដោយ​ចេតនា​ដល់​ជនរងគ្រោះ​ជាច្រើន​នាក់ ដោយ​បាន​បំពាន​លើ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ​។ និង​បាន​នាំចូល ស្តុកទុក ប្រើប្រាស់ ផលិតផល​ឱសថ​ (​ឱសថ​ក្លែងក្លាយ​) និង​ឧបករណ៍​សម្ភារ​បរិក្ខារពេទ្យ​ពុំមាន​ចុះ​លេខ​ប្រវេសន៍ ឬ​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​ឡើយ​»​។

ប្រភព​ដដែល​បន្តថា មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល​បាន​ស្តុក​ទុក និង​ប្រើប្រាស់​ឱសថ​គ្មាន​គុណភាព​ (​ហួស​សុពលភាព ឬ​ក្លែងក្លាយ​) ប្រើប្រាស់​ផងដែរ​។

ដោយ​ឃើញថា​ទីតាំង​ខុសច្បាប់​នេះ​មាន​កំហុស និង​មិន​អនុលោម​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជអាជ្ញា​បានសម្រេច​ឱ្យ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន ០៤ ​រូប ដែលជា​ក្រុមគ្រូពេទ្យ ជនជាតិ​ចិន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែមថា ចំពោះ​ជន​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ និង​ស្វែងរក ដើម្បី​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់​។ ព្រឹត្តិការណ៍​នេះ​ជា​ការ​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ដ៏ធំ​ជា​លើក​ទី​ ២ របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​។

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ (គ.ប.ផ.ក.) បាន​លើកឡើងថា៖ «​យើង​សង្កេតឃើញថា មាន​ជនខិលខូច​មួយចំនួន​កំពុងបើក​អាជីវកម្ម​ខាង​ផ្នែក​កែ​សម្ផស្ស ដែល​មិនបាន​គោរព​តាមច្បាប់​របស់​ក្រសួងសុខាភិបាល និង​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​ទៅ​ទទួល​សេវា​គ្មាន​គុណភាព​រង​ការប៉ះពាល់​ដល់​សុខភាព និង​គ្មាន​សុវត្ថិភាព​ដល់​អាយុជីវិត​ផងដែរ​»​។

គណៈកម្មាធិការ​នឹង​បន្ត​តាមដាន​ស្រាវជ្រាវ​លើ​កិច្ចការ​នេះ​បន្ថែមទៀត​ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​»៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។