The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ផ្សព្វផ្សាយពី «វិធីបង្ការ ការការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់» ដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ៥




ផ្សព្វផ្សាយពី «វិធីបង្ការ ការការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់» ដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ៥

Content image - Phnom Penh Post
គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និង ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូនក្រសួងបរិស្ថាន ចុះផ្សព្វផ្សាយស្ដីពី "វិធីបង្ការ ការការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ " ដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន៥ ក្នុងខេត្តសៀមរាប ថ្ងៃទី ១៣ មករា។ រូបភាពក្រសួងបរិស្ថាន

ផ្សព្វផ្សាយពី «វិធីបង្ការ ការការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់» ដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ៥

គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ក្រសួងបរិស្ថានបានធ្វើការផ្សព្វផ្សាយ ស្ដីពី «វិធីបង្ការ ការការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់» ដល់សហគមន៍តំបន់ការពារធម្មជាតិ ចំនួន ៥ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ ក្នុងខេត្តសៀមរាប។

សហគមន៍តំបន់ការពារធម្មជាតិ ចំនួន ៥ នោះរួមមាន សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល, ជប់តាសុក, តាពេល, ព្រៃធំអន្លង់ធំ និងសហគមន៍ព្រៃភ្នំម្នាស់។ ក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយផងដែរ ទៅដល់មន្ដ្រីឧទ្យានុរក្ស នៅស្នាក់ការឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ភ្នំគូលែន ក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប។

កម្មវិធីនេះមានការចូលរួមពីលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប និងមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមការងារទាំង ២ អភិបាលស្រុកស្វាយលើ តំណាងមន្ទីរសុខាភិបាល និងមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រជាសហគមន៍ទាំង៥ ចំនួន ១២២ នាក់។
ការរៀបចំកម្មវិធីនេះ សបញ្ជាក់ពីការសហការរវាងក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល ក្នុងការចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីការលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងប្រទេសកម្ពុជារបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ។

លោកស្រី ម៉ុម ថានី បានលើកឡើងថា គោលបំណងនៃកម្មវិធី និងវិធីបង្ការ ការការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ កុំឱ្យមាននៅក្នុងតំបន់ការពារធម្មជាតិ។

នាឱកាសនោះដែរ លោកស្រីក៏បានផ្តល់នូវគ្រឿងបរិភោគ និងមុងជ្រលក់ថ្នាំរបស់ក្រសួងសុខាភិបាលចំនួន ៥០ មុង ដើម្បីចែកជូនមន្ត្រីឧទ្យានុរក្ស អាជ្ញាធរដែនដី និងប្រជាសហគមន៍ទាំង ៥ សម្រាប់បង្ការការពារជំងឺគ្រុនចាញ់ និងព្យាបាលជំងឺកូវីដ ១៩ រួមនឹងថវិកាដល់មន្ត្រីឧទ្យានុរក្ស និងប្រជាការពារក្នុងមូលដ្ឋានផងដែរ។

ទន្ទឹមនឹងនេះផងដែរ លោកស្រី ម៉ុម ថានី ក៏បានលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់ការពារ និងថែរក្សាសុខភាពឱ្យបានល្អជាមុនសិន ទើបអាចចូលរួមចំណែកយ៉ាងសកម្មក្នុងការពារតំបន់ការពារធម្មជាតិ និងប្រទេសជាតិបាន៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។