The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ខណ្ឌដូនពេញ ចុះ​ប្រមូល​សំរាម​តាម​សួនច្បារ និង​ច្រាំងទន្លេ ដើម្បី​ធ្វើឱ្យ​មាត់ទន្លេ​មាន​សោភ័ណភាព




មន្ត្រី​ខណ្ឌដូនពេញ ចុះ​ប្រមូល​សំរាម​តាម​សួនច្បារ និង​ច្រាំងទន្លេ ដើម្បី​ធ្វើឱ្យ​មាត់ទន្លេ​មាន​សោភ័ណភាព

Content image - Phnom Penh Post
មន្រ្ដីរាជការ ខណ្ឌ សង្កាត់ និងកម្លាំងប្រជាការពារខណ្ឌ ចុះធ្វើអនាម័យបរិស្ថានតាមបណ្ដោយច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ថ្ងៃទី ១៤ មករា។ រូបភាពរដ្ឋបាលខណ្ឌដូនពេញ

មន្ត្រី​ខណ្ឌដូនពេញ ចុះ​ប្រមូល​សំរាម​តាម​សួនច្បារ និង​ច្រាំងទន្លេ ដើម្បី​ធ្វើឱ្យ​មាត់ទន្លេ​មាន​សោភ័ណភាព

ភ្នំពេញៈ ក្រុមមន្ត្រី​ខណ្ឌដូនពេញ ចុះ​ប្រមូល​សំរាម​តាម​សួនច្បារ និង​ច្រាំងទន្លេ ចាប់ពី​ខាងមុខ ផ្សារ​រាត្រី​ដល់​កំពង់ចម្លង​ភ្នំពេញ​-​អរិយក្សត្រ ដើម្បី​ធ្វើឱ្យ​មាត់ទន្លេ​មាន​សោភ័ណភាព និង​ជាការ​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​យក​សំរាម​ដាក់ចូល​ធុងសំរាម។

លោក សុខ ពេញវុធ អភិបាលខណ្ឌ​ដូនពេញ​បាន​ដឹកនាំ​មន្ដ្រីរាជការ​ខណ្ឌដូនពេញ និង​សង្កាត់​នានា​ព្រមទាំង​កម្លាំង​ប្រជាការពារ​ខណ្ឌ​ចុះ​ធ្វើ​អនាម័យ​បរិស្ថាន​នេះ នៅ​ថ្ងៃទី ១៤ មករា ដោយបាន​ធ្វើការ​ប្រមូល​សំរាម​ព្រមទាំង​ប្រើប្រាស់​ម៉ាស៊ីន​បាញ់​លាង​ច្រាំងទន្លេ​បំបាត់​ក្លិនស្អុយ​ឆ្អេះឆ្អាប។

រដ្ឋបាល​ខណ្ឌដូនពេញ​បញ្ជាក់​ក្នុង​ហ្វេសប៊ុកនា​ថ្ងៃទី ១៤ មករា ថា៖ យុទ្ធនាការ​ខាងលើនេះ ជាការ​រំឭក​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ដែល​បាន​អញ្ជើញ​មកលេង​កម្សាន្ដ​សប្បាយ​តាម​ទីសាធារណៈ តាម​បណ្ដោយ​មាត់ទន្លេ សួនច្បារ​នានា ឱ្យ​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ ចេះ​យក​សំរាម​ដាក់ចូល​ធុងសំរាម ដែល​នៅតាម​សួនច្បារ​សាធារណៈ»។

រដ្ឋបាល​ខណ្ឌ​បញ្ជាក់ថា យុទ្ធនាការ​នេះ ក៏​ជាការ​ក្រើនរំឭក​ដល់​«មនុស្ស​អគតិ​មួយចំនួន​តូច» ដែល​តែងតែ​បន្ទោបង់​តាម​ខឿន​ច្រាំងទន្លេ ដោយ​ខ្វះ​ការ ពិចារណា និង​មិនមាន​សីលធម៌ ឱ្យចូល​រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ថែរក្សា​អនាម័យ​បរិស្ថាន ដើម្បី​ធ្វើឱ្យ​ទីកម្សាន្ដ​សប្បាយ​ទាំងនេះ ក្លាយជា​តំបន់​ទេសចរណ៍​ដែលមាន​បរិស្ថាន​អនាម័យ​ល្អ និង​បរិយាកាស​ប្រកបដោយ​ផាសុខភាព។

ខណ្ឌដូនពេញ​បានដាក់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ដើម្បី​ធ្វើការ​បាញ់​លាង​សម្អាត​ច្រាំងទន្លេ​ទាំងនេះ​ជាប្រចាំ គឺ​ក្នុង​មួយថ្ងៃ ២ ដង​ដើម្បី​រក្សា​អនាម័យ​បរិស្ថាន​ឱ្យបាន​ល្អប្រសើរ ជាពិសេស​បំបាត់​ក្លិនស្អុយ​ឆ្អេះឆ្អាប​ដែល​បណ្ដាលមកពី​ការ​បន្ទោបង់​មិនមាន​សណ្ដាប់ធ្នាប់ និង​ការ​បោះចោល​សំរាម​តាម​ច្រាំងទន្លេ៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។