The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រីរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១៦ រកស៊ីមិនសុចរិត ស្ថិតក្នុងស្រុកចំនួន ១០




មន្ត្រីរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១៦ រកស៊ីមិនសុចរិត ស្ថិតក្នុងស្រុកចំនួន ១០

Content image - Phnom Penh Post
ដេប៉ូប្រេងឥន្ធនៈ ១ ក្នុងចំណោមដេប៉ូប្រេងឥន្ធនៈចំនួន៣៧ ដែលមន្ត្រី កបប ចុះត្រួតពិនិត្យ។ រូបភាព កបប

មន្ត្រីរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១៦ រកស៊ីមិនសុចរិត ស្ថិតក្នុងស្រុកចំនួន ១០

ភ្នំពេញៈ មន្ត្រីរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១៦ រកស៊ីមិនសុចរិតស្ថិតក្នុងស្រុកចំនួន ១០ នៃខេត្តចំនួន ៥ និងបានធ្វើការពិន័យម្ចាស់អាជីវកម្ម ដើម្បីពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ប្រេងឥន្ធនៈ។

នាថ្ងៃទី ១២ និងថ្ងៃទី ១៣ ខែមករា មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៣៧ ស្ថិតក្នុងស្រុកបរិបូរណ៍ ស្រុកទឹកផុស និងស្រុករលាប្អៀរនៃខេត្តកំពង់ឆ្នាំង ស្រុកព្រះនេត្រព្រះ ស្រុកអូជ្រៅ និងស្រុកមង្គលបូរីនៃខេត្តបន្ទាយមានជ័យ ស្រុករមាសហែកនៃខេត្តស្វាយរៀង ស្រុកកូនមុំ និងក្រុងបានលុងនៃខេត្តរតនគិរី និងស្រុកកណ្តាលស្ទឹងនៃខេត្តកណ្តាល។

កបប បញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ១៣ មករាថា៖ «ក្នុងនោះដេប៉ូចំនួន ១៦ ត្រូវបានមន្ត្រីជំនាញប្រចាំនៅខេត្តខាងលើរកឃើញថាមិនមានភាពអនុលោម ចេតនាកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់ ដូចនេះមន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែងតាមនីតិវិធី»៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។