ក្រុមហ៊ុន​សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ​មួយ ដែល​មាន​មូលដ្ឋាន​ហិរញ្ញ​វត្ថុ​រឹងមាំ និង​ជា​ទី​ទុក​ចិត្ត​បាន​រៀបចំ​កម្មវិធី​ជួបជុំ​បុគ្គលិក​ស្វាគមន៍​ឆ្នាំ​ថ្មី​ ២០២២ ក្រោម​ប្រធានបទ “Mission No.1 in 2022”។

ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ចងចាំ​នេះ បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Dara Airport City Hotel & Spa រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ និង​ទី​៩ ខែ​មករា ឆ្នាំ ២០២២ និង​នៅ​សណ្ឋាគារ Amber Angkor Hotel ខេត្ត​សៀមរាប នៅ​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ ២០២២ កន្លង​ទៅ​នេះ ដែល​មាន​បុគ្គលិក​ចូលរួម​សរុប​ជាង ៤០០ នាក់​មក​ពី​ទូទាំង​ប្រទេស។

លោក Loke Kah Meng អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បាន​បង្ហាញ​ពី​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ ២០២១ និង​អាទិភាព​ការងារ​សំខាន់ៗ​សម្រាប់​ឆ្នាំ​ថ្មី​ ២០២២។ ជាមួយគ្នា​នេះ​ផងដែរ នាយក​ផ្នែក​ចែកចាយ​មក​ពី​គ្រប់​សាខា​ធនាគារ​ដៃគូ​ទាំងអស់​របស់ សុវណ្ណាភូមិ ឡាយហ្វ៍ បាន​ចែក​រំលែក​យុទ្ធសាស្រ្ត និង​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ឆ្នាំ ២០២២។

មាន​បុគ្គលិក​ជាង ៤០០​នាក់ មក​ពី​ទូទាំងប្រទេស​ចូលរួម​ពីធី​ជួបជុំ​បុគ្គលិក​ស្វាគមន៍​ឆ្នាំ​ថ្មី​នៅ​រាជធានី​ភ្នំពញ និង​ខេត្តសៀមរាប។ រូបថត Supplied

មិន​តែ​ប៉ុណ្ណោះ លោក Loke Kah Meng បាន​មាន​ប្រសាសន៍​ថា៖ «ក្នុង​ចំណោម​សមិទ្ធផល​សំខាន់ៗ​ជាច្រើន ក្នុង​នោះ​មាន​សមិទ្ធផល​ចំនួន ២ ដែល​លេចធ្លោរ​ជាងគេ​គឺ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួល​បាន​ចំណែក​ទីផ្សារ​ឈាន​មុខ​គេ​ក្នុង​ត្រីមាស​ទី ៣ ឆ្នាំ ២០២១ និង​ទទួល​បាន​ប្រាក់​ចំណេញ​លើក​ដំបូង ក្នុង​ឆ្នាំ ២០២១។ សមិទ្ធផល​សំខាន់ៗ​ផ្សេង​ទៀត​មាន​ដូចជា ការ​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ជូន​អតិថិជន​ដែល​មាន​បណ្ណ​សន្យា​រ៉ាប់រង​ដែល​គិត​ជា​ទឹក​ប្រាក់​សរុប ១២៥ លាន​រៀល​ ការ​ផលិត​វីដេអូ​លើក​ដំបូង​អំពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និង​ការ​ឧបត្ថម្ភ​សម្ភារ​គាំទ្រ​ដល់​ការ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ១៩ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្រុក​ខ្សាច់​កណ្ដាល និង​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​បាន​ប្រគល់​វិញ្ញាបនបត្រ​ជាង ១៤០ ជូន​បុគ្គលិក​ឆ្នើម​ប្រចាំ​ឆ្នាំ ដើម្បី​ជា​សក្ខីភាព​នៃ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគាត់ ដែល​ក្នុង​នោះ​រួម​មាន​ទី​ប្រឹក្សា​ធានា​រ៉ាប់រង​អាយុ​ជីវិត និង​បុគ្គលិក​ផ្នែក​លក់​ធានា​រ៉ាប់រង​អាយុ​ជីវិត ដែល​បម្រើ​ការ​នៅ​តាម​បណ្តា​ធនាគារ​ដៃគូ​ទូទាំង​ប្រទេស​របស់ សុវណ្ណាភូមិ ឡាយហ្វ៍»។

លោក Loke Kah Meng ។ រូបថត Supplied

អំពី​សុវណ្ណាភូមិ ឡាយហ្វ៍

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៧ ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​កេរ្ត៍​ដំណែល​តាំង​ពី​ឆ្នាំ ១៩៩១។ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ហិរញ្ញ​វត្ថុ​រឹងមាំ និង​ជា​ទីទុក​ចិត្ត ព្រម​ទាំង​ទទួល​បាន​ពាន​រង្វាន់ ៤ ឆ្នាំ​ជាប់ៗ​គ្នា ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត ដែល​រីក​ចម្រើន​លឿន​ជាង​គេ​នៅ​កម្ពុជា ឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ដែល​ផ្តល់​ដោយ The Global Banking and Finance Review ដែល​ជា​ក្រុមហ៊ុន​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស និង​ពាន​រង្វាន់​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត ដែល​មាន​ការ​ច្នៃ​ប្រឌិត​ថ្មី​ជាងគេ​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០២១ ដែល​ផ្តល់​ដោយ International Business Magazine ដែល​ជា​ក្រុមហ៊ុន​មាន​ទីស្នាក់ការ​កណ្តាល​នៅ​សហព័ន្ធ​អារ៉ាប់រួម៕

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ពួក​យើង​តាមរយៈ៖

ទូរស័ព្ទ៖ 1800 21 22 88 (ដោយឥតគិតថ្លៃ)

អ៊ីម៉ែល៖ info@sovannaphumlife.com

www.sovannaphumlife.com