ភ្នំពេញៈ មនុស្ស​ជិត ​៣០ នាក់​បន្ថែម​ទៀត ​ត្រូវបាន​រកឃើញ​ឆ្លងវីរុស​កូវីដ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង ​និង​មាន​អ្នកជា​សះ​ស្បើយ​ជាង​ ១០ នាក់ ​ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺនេះ​ទេ​ ក្នុង​រយៈ​ពេល​ជាង​ ១០​ ថ្ងៃ​កន្លង​មក​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃទី ១៧ ​ខែ មករា ​ឆ្នាំ​ ២០២២ ​ឱ្យ​ដឹងថា ​ក្រសួង​បាន​រក​ឃើ​ញ​អ្នក​ឆ្លង​វីរុសកូវីដ ១៩ ​ថ្មី ​ចំនួន​ ២៩ នាក់ ​ដែល​សុទ្ធតែជា​វីរុស​ប្រភេទ​អូមីក្រុង ​និង​មាន​អ្នកជា​សះស្បើយ​ចំនួន​ ១៦ នាក់។ ការរក​ឃើញ​នេះ​ មាន​ករណី​ឆ្លង​ក្នុង​សហគមន៍ ​ចំនួន​ ១១ នាក់ ​និង​អ្នកដំណើរ​មកពី​បរទេស ​ចំនួន​ ១៨ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៧ ​ខែ មករា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ ១៩​ សរុប​ចំនួន​ ១២០ ៨២៥ នាក់ ​អ្នកជា​សះ​ស្បើយ​ចំនួន ​១១៧ ១១៨ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន ​៣ ០១៥ នាក់៕