ភ្នំពេញៈ​មនុស្ស​ជាង​ ២០ ​នាក់​បន្ថែម​ទៀត ត្រូវបាន​រក​ឃើញ​មាន​ឆ្លង​វីរុស​កូ​វីដ ​១៩​ បំប្លែង​ថ្មី​ប្រភេទ​អូ​មី​ក្រុង និង​មាន​អ្នក​ជា​សះ​ស្បើយ​ជាង​ ១០ នាក់ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺនេះ​​ឡើយ​ក្នុង​រយៈ​ពេល ​​១៤​ ថ្ងៃ​កន្លង​មក​នេះ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាលនៅ​ថ្ងៃទី ១៨​ ខែមករា ​ឆ្នាំ ​២០២២ នេះ បាន​ឱ្យដឹង​ថា មនុស្ស​ចំនួន​២២​នាក់ត្រូវបាន​រកឃើញ​ឆ្លង​វីរុស​កូ​វីដ ១៩ ប្រភេទ​អូ​មី​ក្រុង​ទាំងអស់ ​និង​មាន​អ្នកជា​សះ​ស្បើយចំនួន​ ១១ នាក់។ ​ការ​រក​ឃើញ​ឆ្លង​នេះ មាន​ករណី​ឆ្លង​សហ​គមន៍ចំនួន ​៥​ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស ចំនួន ​១៧ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៨ ​ខែ មករា ឆ្នាំ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន​ ១២០ ៨៤៧​ នាក់ ​អ្នក​ជា​សះ​ស្បើយសរុប​ចំនួន ​១១៧ ​១២៩​ នាក់​ និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣​ ០១៥​នាក់​៕