ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​រ​ក​ឃើញអ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​បន្ថែម​ទៀត ​ចំនួន​ ៣០ នាក់ ​ដែល​ជាប្រភេទ​វីរុស ​បំប្លែង​ថ្មី​អូមីក្រុង​ទាំងអស់ ​និង​មាន​អ្នក​ជា​សះស្បើយ​បន្ថែម​ចំនួន ​១៧ នាក់​ផងដែរ ​ហើយ​ក៏​មិនមាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​នេះ​នោះ​ទេ ​ក្នុង​រយៈ​ពេល ​១៥ ថ្ងៃ​កន្លង​មក​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី ១៩ ​ខែ មករា ​ឆ្នាំ ​២០២២ ​បានបញ្ជាក់​ថា ​ការរកឃើញ​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍ ​ចំនួន ​២៣ នាក់ ​និង​អ្នកដំណើរ​មកពី​បរទេស​ចំនួន ​៧ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៩ ​ខែ មករា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន​ ១២០ ៨៧៧ នាក់ ​អ្នកជា​សះស្បើយ ​សរុប​ចំនួន ​១១៧ ១៤៦ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន ​៣ ០១៥ នាក់៕