ភ្នំពេញៈ មនុស្ស​ជិត​ ៤០​ នាក់ ​ត្រូវ​បានរក​ឃើញ​ឆ្លង​វីរុស​កូវីដ ១៩ ​ដែល​ជាវីរុស​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ទាំង​អស់ ​និង​មាន​អ្នកជា​សះ​ស្បើយ​ជាង ​១០​ នាក់ ប៉ុន្តែ​ក្នុង​រយៈ​ពេល​១៦ ថ្ងៃ​កន្លង​មកនេះ កម្ពុជា​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ថ្មី​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាលនៅ​​ថ្ងៃទី​ ២០ ខែ​ មករា ឆ្នាំ​ ២០២២ ​នេះ បាន​ឱ្យ​ដឹងថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុ​សកូវីដ ១៩ ​ប្រភេទ​អូមីក្រុង​បន្ថែម​ចំនួន ​៣៧​ នាក់ និង​មាន​អ្នក​ជាសះ​ស្បើយ​ចំនួន​ ១៦ ​នាក់​។ កា​ររក​ឃើញ​នេះមា​នករណី​ឆ្លង​សហគ​មន៍​ចំនួន​ ១៩ ​នាក់ និង​អ្នក​ដំណើរ​ពីបរ​ទេស​ ចំនួន ១៨​ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃ​ទី ២០ ខែ មករា ឆ្នាំ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុ​សកូវីដ ១៩​ សរុប​ចំនួន ​១២០​ ៩១៤ នាក់​ អ្នក​ជាសះ​ស្បើយ​សរុបចំនួន ​១១៧​ ១៦២ ​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣ ០១៥​នាក់​៕