តាកែវៈ ករណី​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​រោងចក្រ​មួយកន្លែង​ស្ថិតនៅ​ភូមិស្រង៉ែ ឃុំ​ឧត្តមសូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​បាន​រលត់​ហើយ​រហូតមកដល់​ម៉ោង​ប្រមាណ​ជា​ ៣ ​រសៀល​ថ្ងៃ​សុក្រ​ទី​ ២១ ​ខែ​កម​ករានេះ ក្រោយពី​សមត្ថកិច្ច​ប្រើ​ឡានទឹក​ ១៦ ​គ្រឿង អស់​ទឹក​ជិត​ ៤០ ​ឡាន​។ នេះ​យោងតាម​លោក​ សួស រតនា ​អធិករង​ស្រុក​ត្រាំកក់​។

លោក​ រតនា ​បាន​បញ្ជាក់ថា ឧប្បត្តិហេតុ​ភ្លើង​ឆេះ​នេះ​មិនបាន​បណ្តាល​ឱ្យមាន​អ្នករបួស ឬ បាត់បង់​ជីវិត​នោះទេ​។ សមត្ថកិច្ច​បាន​កំពុង​តែធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​ឆេះ និង​វាយតម្លៃ​ការខាតបង់​។

ឧប្បត្តិហេតុ​ភ្លើង​ឆេះ​បាន​កើតឡើង​ប្រហែលជា​ម៉ោង​ ១១ ​កន្លះ​ព្រឹក​ថ្ងៃ​សុក្រ​ទី​ ២១ មករា​នេះ​៕