កំពង់ឆ្នាំងៈ កម្លាំង​នគរបាល​ស្រុក កំពង់លែង និង​កម្លាំង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ហៅថា ស៊ីម៉ាក់ (CMAC) បាន​ចុះ​យកគ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ៣​គ្រាប់ នា​ថ្ងៃ​ទី​២១ ខែ​មករា ដែល​ស្ថិត​នៅ​ភូមិ​កែង​តាសុក ឃុំ​កំពង់​ហៅ។

របាយការណ៍​អធិការដ្ឋាន​នគរបាល​ស្រុក កំពង់លែង បញ្ជាក់​នា​ថ្ងៃទី ២២ មករា ថា គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង ៣ គ្រាប់​នេះ​មាន គ្រាប់​បែក​ដៃ ១ គ្រាប់ គ្រាប់ ៦០ មិល្លីម៉ែត្រ ១ គ្រាប់ និង​គ្រាប់ ៨១ មិល្លីម៉ែត្រ ១ គ្រាប់៕