ភ្នំពេញៈ ​ក្រសួង​សុខាភិ​បាល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ​ចំនួន​ ៤០ នាក់​បន្ថែម​ទៀត ​ដែល​សុទ្ធ​តែ​ប្រភេទ​មេរោគ​បំប្លែង​ថ្មី​អូមី​ក្រុង​ ក្នុង​នោះ​​១៥​ករណី​​នាំ​ចូល​ពី​ក្រៅ​ប្រទេស ​ខណៈ​ ២៥ ​ករណី​ឆ្លង​នៅ​ក្នុង​សហ​គមន៍។

នៅ​ក្នុង​សេចក្តី​ប្រ​កាស​ចុះថ្ងៃ​ទី ២៤ ខែម​ករានេះ ក្រសួង​បញ្ជាក់​ថា​ តួលេខដែ​លបានរ​កឃើញនៅ​ក្នុងថ្ងៃទី​​ ២៣ មករា​ ក៏មាន​អ្នកជា​សះ​ស្បើយ​មាន​ចំនួន​១៩នាក់​ផង​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ថ្មីទេ​​។

គិត​ត្រឹម​​ព្រឹកថ្ងៃទី​២៤​ខែមករា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ១៩សរុប​ចំនួន​១២១ ​០៦៦នា​ក់ អ្នកជា​​សះស្បើយ​ចំនួន​១១៧ ​២៣២នាក់ និង​អ្នក​ស្លាប់​សរុប​មាន​ចំនួន​ ៣ ០១៥នាក់ ខណៈ​ករណី​ឆ្លង​ជំងឺ​កូវីដ​ប្រភេទ​អូមី​ក្រុង​ចូល​ក្នុង​សហ​គមន៍​បាន​​កើនដ​ល់​​ចំនួន​ ២១៤ករណី​ ៕