ភ្នំពេញៈមនុស្ស​ចំនួន ​​២៨ ​នាក់​បន្ថែម​ទៀត ​ត្រូវបាន​ក្រសួ​ង​សុខាភិ​បាល​ប្រកាស​រក​ឃើញ​ឆ្លង​វីរុស​កូ​វីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ អូ​មី​ក្រុង ​ទាំង​អស់​ និង​ មាន​អ្នកជា​សះស្បើយ​ចំនួន​ ១៥ ​នាក់ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទេ ​ក្នុង​រយៈ​ពេល​ ២១ ថ្ងៃ​កន្លង​មក​នេះ​។

យោង​តាម​ក្រសួង​សុខាភិ​បាល​បានឱ្យដឹង​ថា ការ​រកឃើញ​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍​ ១០​ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ​១៨ ​នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន ១២១ ​០៩៤ ​នាក់​ អ្នក​ជា​សះ​ស្បើយ​សរុប​ ចំនួន​ ១១៧ ​២៤៧​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣ ០១៥ នាក់​៕