ភ្នំពេញៈ មនុស្ស​ចំនួន​​ ២២ នាក់​ទៀត ​ត្រូវ​បាន​ក្រសួង​សុខាភិបាល​រកឃើញ​ពួកគេ​មាន​ឆ្លង​វីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ​អូមី​ក្រុង​ទាំង​អស់ ​និង ​មាន​អ្នក​ជាសះស្បើយ​ចំនួន​ ២០ នាក់ ​ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ទេ ​ក្នុង​រយៈ​ពេល​ ២២ ថ្ងៃ​កន្លង​មក​នេះ។

​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នា​ព្រឹក​ថ្ងៃ​ទី២៦​ ខែមករា​ ឆ្នាំ​២០២២នេះ​ បាន​ឱ្យ​ដឹងថា​ ករណី​ រកឃើញ​អ្នកឆ្លង​វីរុស​កូវីដ១៩​អូមីក្រុង​នេះ​ មាន​ករណី​ឆ្លង​ក្នុង​សហគមន៍ ​ចំនួន​១៧នាក់ ​និង​អ្នកដំណើរ​មកពី​បរទេស ​ចំនួន​ ៥នាក់។

គិត​ត្រឹម​ព្រឹក ​ថ្ងៃ​ទី២៦ ​ខែមករា ​ឆ្នាំ២០២២ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ១៩​ សរុប​ចំនួន ​១២១ ១១៦នាក់ ​អ្នក​ជា​សះស្បើយ​សរុប​ចំនួន​១១៧ ២៦៧នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន​៣ ០១៥នាក់៕