The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​សិក្ខាកាម​ ២០​ នាក់​មកពី​ខេត្ត​គោលដៅ​ចំនួន​ ៥ ​ត្រូវបាន​បណ្តុះបណ្តាល​ពី​គោលនយោបាយ​សុវត្ថិភាព​សង្គម និង​ការដោះស្រាយ​ផលប៉ះពាល់​

​សិក្ខាកាម​ ២០​ នាក់​មកពី​ខេត្ត​គោលដៅ​ចំនួន​ ៥ ​ត្រូវបាន​បណ្តុះបណ្តាល​ពី​គោលនយោបាយ​សុវត្ថិភាព​សង្គម និង​ការដោះស្រាយ​ផលប៉ះពាល់​

Content image - Phnom Penh Post

​សិក្ខាកាម​ ២០​ នាក់​មកពី​ខេត្ត​គោលដៅ​ចំនួន​ ៥ ​ត្រូវបាន​បណ្តុះបណ្តាល​ពី​គោលនយោបាយ​សុវត្ថិភាព​សង្គម និង​ការដោះស្រាយ​ផលប៉ះពាល់​

​ភ្នំពេញៈ កម្មវិធី​ការគ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​កសិកម្ម​នៅ​កម្ពុជា​ហៅ​កាត់​ថា​ (WAT4CAM) ជំហាន​ទី​១ បាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​នៅ​ថ្ងៃ​សុក្រ​ ទី​ ២៨ ខែមករា ស្តីពី ”​គោលនយោបាយ​សុវត្ថិភាព​សង្គម ការដោះស្រាយ​ផលប៉ះពាល់ ការពិគ្រោះ​យោបល់ និង​ការស្ទង់មតិ​” ដែលមាន​អ្នកចូលរួម​មកពី​ខេត្ត​គោលដៅ​ចំនួន​ ៥​។

​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង ដើម្បី​៖«​ការពិគ្រោះ​យោបល់ និង​ធ្វើការ​សិក្សា​អំពី​សេដ្ឋកិច្ចសង្គម និង​គោលនយោបាយ​សុវត្ថិភាព​សង្គម និង​ការដោះស្រាយ​ផលប៉ះពាល់​ដោយ​បង្ហាញ​វិធីសាស្ត្រ​»​។ ការដោះស្រាយ​ផលប៉ះពាល់​ដោយ​បង្ហាញ​វិធីសាស្ត្រ​មានដូចជា​៖​បង្ហាញ​ពី​វិធីសាស្ត្រ​ក្នុង​ការស្ទង់មតិ​, បង្ហាញ​ពី​ឧបករណ៍​ស្ទង់​មតិ និង​ការអនុវត្ត​នៅ​ទីតាំង​គម្រោង​ផ្ទាល់​, បង្ហាញ​ពី​ការវិភាគ​ទិន្នន័យ​ដែល​ប្រមូលបាន និង​បង្ហាញ​ពី​លទ្ធផល​ក្រោយ​ការស្ទង់មតិ​។ នេះ​បើ​យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​ដឹកនាំ​ដោយ លោក សែម សំណាង ប្រធាន​គ្រប់គ្រង​កម្មវិធី ដែល​តំណាងឱ្យ​លោក​ម៉ៅ ហាក់ នាយក​កម្មវិធី WAT4CAM ហើយ​ត្រូវបាន​រៀបចំឡើង​ដោយ​ទីប្រឹក្សាបច្ចេកទេស TA-INFRA ដែលមាន​ការចូលរួម​ពី​មន្ត្រី PIU មកពី​ខេត្ត​គោលដៅ​ដូចជា​៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង​ខេត្តកណ្តាល ព្រមទាំង​មន្ត្រី PMU ផងដែរ សរុប​សិក្ខាកាម​ចូល​រួមមាន​ចំនួន ២០​នាក់​៕​

អត្ថបទគួរចាប់អារម្មណ៍