​ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ក្នុង​រយៈពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃទី ​២៧ ​និង​ថ្ងៃទី​ ២៨ ​ខែមករា​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​១៣​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​២៩​នាក់​។ នេះ​បើ​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២​នេះ បណ្តាលឱ្យ​មនុស្ស​ស្លាប់​៧​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់ ៤​នាក់ និង​របួសស្រាល ៣​នាក់​។

​របាយការណ៍​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​របួសធ្ងន់​ស្រាល​ចំនួន​១១​នាក់​នេះ កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ៧​លើក​។

​ជាមួយគ្នានេះ កាលពី​ថ្ងៃទី​២៧​មករា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦​នាក់ របួសធ្ងន់ ១០​នាក់​(​ស្រី​៣​នាក់​) និង​របួសស្រាល ១២​នាក់​(​ស្រី​៣​នាក់​)​។

​របាយការណ៍​បាន​លើកឡើងថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​២៨​នាក់ នៅ​ថ្ងៃទី​២៧​ខែមករា គឺ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ៧​លើក​៕