ភ្នំពេញៈ ជនសង្ស័យ​ចំនួន​ ៦២​ នាក់​ (​ស្រី ​២ ​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ៣២​ ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​ ២៨ ខែមករា​នេះ​។

​បើតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៦២​នាក់​នោះ មាន​ករណី​ជួញដូរ​ចំនួន​១៩​ករណី ឃាត់ខ្លួន​ចំនួន ៣១​នាក់ និង​ប្រើប្រាស់​ចំនួន​១៣​ករណី ឃាត់ខ្លួន​ចំនួន ៣១​នាក់​។

​វត្ថុតាង​ដែល​ចាប់បាន​សរុប​ក្នុង​ថ្ងៃទី​២៨ ខែមករា រួមមាន មេ​តំ​ហ្វេ​តា​មីន​(Ice) ចំនួន ១០៦៦,៦២​ក្រាម និង​៥​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(Wy) ចំនួន ១,១៧​ក្រាម​។

​លទ្ធផល​បង្ក្រាប​គ្រឿងញៀន​ទាំងនេះ ត្រូវបាន​ធ្វើឡើង ដោយ​ស្ថាប័ន​កងកម្លាំង​សមត្ថកិច្ច នៃ​មន្ទីរ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កណ្តាល ក្រចេះ រាជធានី​ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ សៀមរាប ​ស្វាយរៀង កំពង់ស្ពឺ រួមទាំង​កងកម្លាំង​ក​ង​រាជ​អាវុធហត្ថ​ខេត្តកំពង់ចាម និង​ខេត្តសៀមរាប​៕