​សៀមរាបៈ អាជ្ញាធរ​ស្រុក​បន្ទាយស្រី​កំពុង​បញ្ជ្រាប​ការយល់ដឹង​និង​ជំ​រុញឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ភូមិ​ទាំង​អស់នៃ​ស្រុក​បន្ទាយស្រី​ប្រើប្រាស់​បង្គន់​អនាម័យ​គ្រប់ៗ​ផ្ទះ ដែល​តាម​គម្រោង​និង​អាច​សម្រេចបាន​នូវ​ការបញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ទាំងស្រុង (Open Defecation Free - ODF) ត្រឹម​ដំណាច់ឆ្នាំ ​២០២២ ​នេះ​។​

​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បានឱ្យដឹងថា ចំណុច​ចាប់ផ្តើម​មួយ​នៃ​ដំណើរ​ឆ្ពោះទៅកាន់​ការបញ្ឈប់​ទាំងស្រុង​នូវ​ការ​បន្ទោបង់​ពាសវាល​ពាសកាល​នៅតាម​សហគមន៍​ជនបទ​នៃ​ស្រុក​បន្ទាយស្រី គឺ អាជ្ញាធរ​ស្រុក មន្ត្រី​ជំនាញ និង​អង្គការ​ដៃគូ​កំពុងតែ​ជំរុញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទាំងអស់​នៃ​ស្រុក​បន្ទាយស្រី មានការ​ប្រើប្រាស់​បង្គន់​អនាម័យ​គ្រប់ៗ​ផ្ទះ និង​អាច​សម្រេចបាន​នូវ​ការបញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ទាំងស្រុង (Open Defecation Free - ODF) ត្រឹម​ដំណាច់ឆ្នាំ​២០២២​នេះ​។

​លោក​អភិបាលស្រុក​បញ្ជាក់ថា ការជំរុញឱ្យ​ប្រជាជន​បញ្ឈប់​ការ​បន្ទោបង់​ពាស​ពាល​ពាសកាល​នេះ ធ្វើឡើង​តាមរយៈ កម្មវិធី​បំផុស​ឱ្យ «​សហគមន៍​ដឹកនាំ​អនាម័យ - Community-led Total Sanitation» ដែល​ទទួលបាន​ការគាំទ្រ​ថវិកា​ដោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​ដឹកនាំ​អនុវត្ត​ផ្ទាល់​ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាមួយនឹង​អង្គការ​យូ​រី​ដូ​។​

​លោក​ថ្លែងថា ៖«​ក្នុងនាម​ជា​ស្រុក​ទេសចរណ៍ និង​ជា​ស្រុក​ដែល​តែងតែ​ឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​ការងារ​បរិស្ថាន​អនាម័យ ខ្ញុំ​សង្ឃឹម​ជឿជាក់ថា​នឹងមាន​ការចូលរួម​ទូលំទូលាយ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ទាំ​ង​មូល ហើយ​យើង​នឹង​អាច​សម្រេច​គោលដៅ​មួយ​នេះ​បាន ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​អនាម័យ​សុខភាព​មូលដ្ឋាន ភាពថ្លៃថ្នូរ និង​ភាព​ស៊ីវីល័យ​នៃ​គុណភាព​ជីវិត​នៅតាម​ទីជនបទ ឱ្យ​ស័ក្តិ​សមជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ទេសចរណ៍​មួយ​ផងដែរ​» ៕

វីដេអូ៖