ពោធិ៍សាត់ៈ ជន​សង្ស័យ​ក្នុង​ប​ទល្មើស​កាប់​រាន​ដីព្រៃ​ម្នាក់បា​នធ្វើ​អត្តឃា​ត​កម្មដោយ​ចងក​នៅក្នុង​បន្ទប់​ឃុំខ្លួន​នៃ​មន្ទី​របរិស្ថាន​ខេត្តពោ​ធិ៍សាត់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិពាល​ញែក១ សង្កា​ត់​ផ្ទះព្រៃ ក្រុ​ង-ខេត្ត​ពោធិ៍​សាត់ ​កាលពី​ព្រឹក​ថ្ងៃទី ៨ ​ខែ កុម្ភៈ ឆ្នាំ​ ២០២២។ នេះ​បើតាម​មន្ត្រី​នគរបាល​មូលដ្ឋាន។

លោក ធា​ង ឡេង អធិការ​ស្រុក​វាលវែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជន​សង្ស័យ​ដែល​បាន​ចងក​ធ្វើអត្ត​ឃាត​នោះ​ឈ្មោះ ចាន់ វិត អាយុ​២២ឆ្នាំ​ មាន​លំនៅ​ក្នុងភូមិ-ឃុំ​ប្រមោ​យ ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់។ ជន​សង្ស័យ ត្រូវបាន​មន្ត្រីនៃម​ន្ទីរ​បរិស្ថាន​ខេត្តសហកា​រ​ជាមួយ​សមត្ថកិ​ច្ច​​កងរា​ជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេសនិងក​ម្លាំង​អង្គ​ការ​សម្ព័ន្ធ​សត្វ​ព្រៃ ​Wildlife Alliance​ឃាត់​ខ្លួន​នៅ​ល្ងាច​ថ្ងៃទី៦ ​ខែកុម្ភៈ ឆ្នាំ២០២២ ខ​ណៈ​កំពុង​ប្រព្រឹ​ត្ត​បទល្មើ​ស​កាប់​រាន​ដីព្រៃ​នៅ​តំបន់​អូរ​សោម​។

លោក​បាន​បញ្ជាក់​ថា៖«យោង​តាម​របាយកា​រណ៍​ដែល​សមត្ថកិច្ច​​យើង​ទទួល​បាន ជ​នសង្ស័យ​​បាន​ចង​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​ឃុំខ្លួន​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោ​ធិ៍សាត់​ដោយ​ប្រើ​កំណាត់សំព​ត់​ងូត។យ៉ាង​ណាក៏ដោ​យខ្ញុំ​​មិនទាន់​ទទួល​បាន​របាយ​ការណ៍​លម្អិត អំពី​ករណី​នេះ​នៅឡើយ​​ទេ»។​

ជុំវិញ​​ករណី​​នេះ​ លោក​ គង់ ពុ​ទ្ធី​រ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សា​ត់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ក្រោយ​​ការចា​ប់ខ្លួន​ ជន​សង្ស័យ​ត្រូវបាន​មន្ត្រី​បរិស្ថា​នសាក​សួរ​​ច​ម្លើ​យនិង​បាន​កសាង​សំណុំរឿ​ង​ចោទប្រ​កាន់​ក្នុង​បទល្មើស​កាប់​រាន​ដីព្រៃ។នៅ​ល្ងាច​ថ្ងៃទី៧ ខែ​កម្ភៈ ជន​សង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​តុលា​ការដើម្បី​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ​ដោយ​សារ​ពេល​វេលា​ខ្លី តំណាង​អយ្យការ​​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍​សា​ត់បាន​ប្រាប់​ឲ្យ​នាំ​ជន​សង្ស័យ​ត្រឡប់​មក​ឃុំខ្លួន​នៅ​មន្ទីរ​បរិ​ស្ថាន​វិញ​ដើម្បី​រ​ង់ចាំ​ការ​សាក​សួរ​បន្ត​នៅ​ព្រឹក​ថ្ងៃទី៨​ ខែកុ​ម្ភៈ។

​លោក​បាន​បញ្ជាក់ថា​៖«ពេល​នាំ​មកពី​តុ​លាការ​វិ​ញ មន្ត្រី​យើង​បាន​នាំ​ជន​សង្ស័យ​ទៅ​បន្ទប់​ឃុំខ្លួន​វិញ​ដោយ​បាន​ផ្ដល់​បាយ​និង​ម្ហូប​អាហា​រ​ឲ្យ​បរិភោគ​ដូច​ធម្មតា។លុះ​ព្រឹក​ឡើង​ថ្ងៃទី៨ខែ​កុម្ភៈនៅ​មុន​ពេល​នាំ​ជនស​ង្ស័យ​​ទៅ​តុលា​កា​រដើម្បី​សាក​សួរ​ចម្លើយ​ជាថ្មី​ម្ដង​ទៀត​នោះ ​មន្ត្រី​យើង​ក៏បាន​ទិញ​បាយ​និង​ម្ហូបអា​ហារ​ព្រមទាំង​ទឹកឲ្យ​ជ​នសង្ស័យ​បរិ​ភោគ​ផង​ដែរ។ប៉ុន្តែ​នៅ​ក្នុង​ពេល​នោះ​ជនស​ង្ស័យ​បាន​ឆ្លៀតពេ​ល​មន្ត្រី​យើង​មិន​ប្រយ័ត្ន​ក៏បាន​លួច​ធ្វើអត្តឃា​ត​ដោយ​​ចងក​សម្លាប់​ខ្លួន​តែ​ម្ដ​ងទៅ»​។

បើតា​ម​លោក​ ពុ​ទ្ធី​រ៉ា ក្រោយ​ករណី​នេះ​កើតឡើ​ង លោក​បាន​ទូរស័ព្ទ​រាយ​ការណ៍​បន្ទាន់​ទៅកាន់លោ​ក​ព្រះរាជ​អាជ្ញា​និង​លោក​ស្នង​ការ​ខេត្ត​ពោធិ៍សា​ត់ដើម្បី​​ចុះមក​ពិនិ​ត្យកោសល្យ​វិ​ច័យ​ស​ព​ជនស​ង្ស័យ​រូបនោះនិងទា​ក់ទង​ទៅ​សា​ច់ញាតិដើ​ម្បី​មក​​ទទួល​សព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។​

ពា​ក់ព័ន្ធ​​ការធ្វើ​កោស​ល្យ​វិ​ច័យស​ព​ជនស​ង្ស័យ​ខាងលើនេះ​ ​លោក ម៉ូ លីដា ស្នងការ​រង​នគ​របាល​ខេត្តពោធិ៍​សាត់ ទទួលប​ន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ​បាន​ប្រាប់​​ភ្នំពេញ​​ប៉ុស្តិ៍​ថា ការពិនិ​ត្យបាន​ធ្វើឡើង​​ចាប់តាំ​ងពី​កន្លែងដេ​កដ​ល់​បន្ទប់​ទឹក នៃ​​បន្ទប់​ឃុំខ្លួន​។

លោក​​បាន​ប​ញ្ជាក់ថា៖​«ក្នុង​បន្ទប់ដេក​ឃើញ​មាន​កញ្ចប់​បាយដែល​ជន​សង្ស័យ​បាន​បរិភោគ​អស់​ពាក់​កណ្ដាល។​រី​​ឯក្នុង​ប​ន្ទប់ទឹកមា​ន​ព្រឹល​បង្អួច​នៅ​កម្ពស់​ប្រមាណ២,៥ម៉ែ​ត្រ​ពី​បាត​បង្គន់។សព​ជនស​ង្ស័យត្រូ​វបាន​ប្រទះ​ឃើញ​​ចងក​​ដោយ​ប្រើ​កំណាត់​សំពត់ងូតទឹក​ជាប់​នឹង​ចម្រឹង​ព្រឹល​បង្អួច​នោះ។ក្រៅពី​បែក​បំពង់​កនៅ​ចំណុច​ដែល​ចង​ក​នោះ​សព​ជន​រងគ្រោះ ​គ្មាន​ស្លាក​ស្នាម​អ្វី​ផ្សេងទៀ​ត​ដែល​គួរ​ឲ្យ​សង្ស័យ​ជា​អំពើ​ឃាតក​ម្ម ឬ​ហិង្សា​នោះឡើយ»​។

​លោក​​បាន​បន្តថា ​ក្រោយ​ពី​ពិនិត្យ​រួចរាល់​ហើយ​នោះ ក្រុម​សម​ត្ថកិច្ច​​ជំនាញ​ដែល​ក្នុងនោះ​​មាន​ទាំងលោ​ក​ព្រះរា​ជអាជ្ញា​អម​សា​លាដំបូ​ង​ខេត្តពោ​ធិ៍សា​ត់​ផងនោះ ​បាន​សម្រេច​ប្រគល់​សព​ទៅ​ឲ្យ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថានជា​អ្នក​រក្សា​ទុក ដើម្បី​​ប្រគល់​​ជូន​ទៅ​គ្រួសារ​នៃ​សព​យ​ក​ទៅ​ធ្វើបុ​ណ្យ​តាម​ប្រពៃណី។​

យោងតាម​​របាយកា​រណ៍​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបា​ន ក្នុង​អំឡុ​ងពេល​ល្បាត​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​កាលពី​​ល្ងាច​ថ្ងៃទី៦​ ខែកុម្ភៈ​នោះ ក្រុមមន្ត្រី​​បរិស្ថា​នដែល​មាន​ការចូ​លរួម​សហ​ការ​ពី​កម្លាំង​កងរា​ជអាវុ​ធហត្ថ​លើ​ផ្ទៃ​ប្រទេសនិង​អង្គការ​ Wildlife​ Alliance បាន​ប្រទះ​ឃើញ​ក្រុម​ជ​នសង្ស័យ​៨នា​ក់ ប៉ុន្តែភ្លា​មៗនោះ​ ក្រុម​ជន​សង្ស័យ៧​នាក់​​បាន​ដឹងខ្លួ​ន​ទាន់ ហើយ​រត់​គេច​ខ្លួន​បាត់​អស់​នៅស​ល់តែ​​ជន​សង្ស័យ​ ឈ្មោះ ​ចាន់ វិត ដែល​មិន​រត់។ក​ម្លាំង​​សម​ត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​គាត់ជា​មួយ​វត្ថុតាង​រណា​រយន្ត១គ្រឿ​ងនិង​កាំបិត​ផ្គាក់១​៕