ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​ប្រកា​សពីការ​រកឃើ​ញអ្នក​ឆ្លង​វីរុស​កូវីដ ​១៩ ​បំប្លែង​ថ្មី​ ប្រភេទ​អូមី​ក្រុង​ រហូត​ដល់ ​២៦២ នាក់​ ដែល​ក្នុង​នោះ​ភាគ​ច្រើន​ឆ្លង​ក្នុង​សហគមន៍ រីឯ​អ្នកដំ​ណើរមកពី​ក្រៅប្រទេស​ឆ្លង​ត្រឹម​តែជាង ​៣០ នាក់ ​និងមាន​អ្នក​ជាសះ​ស្បើយ​ចំនួន​ ៧៦ នាក់ ​ហើយក៏​គ្មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទេ ក្នុង​រយៈ​ពេល​ ៣៧ ថ្ងៃមកនេះ។

ក្រសួង​សុខាភិ​បាល​បាន​ឱ្យ​ដឹងនៅ​ព្រឹក​ថ្ងៃ​ទី ១០ កុម្ភៈ​នេះ​ថា ​ក្រសួង​បានរក​ឃើញ​មនុស្ស​ចំនួន​ ២៦២ នាក់​បន្ថែម​ទៀត ​មាន​ឆ្លង​មេរោគ​កូវីដ ១៩​ ប្រភេទ​អូមីក្រុង​។​ ការ​រក​ឃើញ​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​ ២២៦ នាក់​ និង​អ្នក​ដំណើរ​មក​ពី​បរទេស​ចំនួន​ ៣៦ នាក់។ ​ចំណែក​អ្នក​ជំងឺ​កូវីដ ​ដែលបា​ន​ជាសះ​ស្បើយថ្មី​ទៀត​ គឺ​មាន​ចំនួន ៧៦ ​នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១០ ​កុម្ភៈ ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩​ សរុប​ចំនួន​ ១២២ ៤៦៨ ​នាក់​ អ្នក​ជា​សះ​ស្បើយ​សរុប​មានចំ​នួន ​១១៨ ​៤២០ នាក់ ​និង​អ្នក​ស្លាប់​មាន​ចំនួន ​៣ ០១៥ នាក់៕