
អង្គភាពការពារកុមារហៅថា CPU និងគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ប្រកាសបន្តប្តេជ្ញាប្រយុទ្ធប្រឆាំងបទល្មើសលើកុមារ ទូទាំងប្រទេសកម្ពុជា។ Child Protection Unit
ភ្នំពេញៈ អង្គភាពការពារកុមារហៅថា CPU និងគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ប្រកាសបន្តប្តេជ្ញាប្រយុទ្ធប្រឆាំងបទល្មើសលើកុមារ ទូទាំងប្រទេសកម្ពុជា ខណៈកាលពីដើមខែនេះមានករណីឃាតកម្មទៅលើមនុស្សមួយគ្រួសារ ដែលមានមនុស្សពេញវ័យ ២ នាក់ និងកុមារ ៣ នាក់ ថែមទាំងមានការប៉ុនប៉ងសម្លាប់កុមារម្នាក់ទៀតនៅខេត្តមណ្ឌលគិរី។
ការប្រកាសបន្តការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងមន្ត្រីអង្គការ CPU និងលោកស្រី ជូ ប៊ុន អេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ នាថ្ងៃទី ១០ ខែកុម្ភៈ។
អង្គការ CPU បញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ១១ ខែកុម្ភៈថា កិច្ចប្រជុំនេះធ្វើឡើងគឺដើម្បីពិភាក្សាអំពីគម្រោងសម្រាប់ថ្ងៃអនាគតរបស់អង្គការ CPU និងបន្តការប្តេជ្ញារវាងភាគីទាំង ២ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសលើកុមារទូទាំងប្រទេសកម្ពុជា។
អង្គការ CPU បញ្ជាក់ថា៖ «នេះគឺជាឱកាសដ៏ល្អមួយ ដើម្បីបង្ហាញពីគម្រោងសេវាកម្ម និងវគ្គបណ្តុះបណ្តាល ដែលយើងកំពុងរៀបចំសម្រាប់ប៉ុន្មានឆ្នាំខាងមុខ។ អង្គភាពការពារកុមារ (CPU) និងលោកជំទាវ (ជូ ប៊ុនអេង) បានបង្ហាញភាពប្តេជ្ញាក្នុងការបន្តកិច្ចសហការនេះ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសលើកុមារ និងការអនុវត្តគម្រោងសំខាន់ៗបន្ថែម»៕
វីដេអូ៖