The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋបាល​ខេត្ត​កែប ប្រកាស​ឱ្យ​ម្ចាស់​ក្រុមហ៊ុន ពាក់ព័ន្ធ​វិស័យ​ព័ត៌មាន ទៅ​បំពេញ​សំណុំ​បែបបទ​បង់​ថ្លៃ​សេវា​ផ្សព្វផ្សាយ សុំ​ការ​អនុញ្ញាត​បើក​ថ្មី ឬ​បន្ត​សុពលភាព ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៩ មេសា

រដ្ឋបាល​ខេត្ត​កែប ប្រកាស​ឱ្យ​ម្ចាស់​ក្រុមហ៊ុន ពាក់ព័ន្ធ​វិស័យ​ព័ត៌មាន ទៅ​បំពេញ​សំណុំ​បែបបទ​បង់​ថ្លៃ​សេវា​ផ្សព្វផ្សាយ សុំ​ការ​អនុញ្ញាត​បើក​ថ្មី ឬ​បន្ត​សុពលភាព ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៩ មេសា

Content image - Phnom Penh Post

រដ្ឋបាល​ខេត្ត​កែប ប្រកាស​ឱ្យ​ម្ចាស់​ក្រុមហ៊ុន ពាក់ព័ន្ធ​វិស័យ​ព័ត៌មាន ទៅ​បំពេញ​សំណុំ​បែបបទ​បង់​ថ្លៃ​សេវា​ផ្សព្វផ្សាយ សុំ​ការ​អនុញ្ញាត​បើក​ថ្មី ឬ​បន្ត​សុពលភាព ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៩ មេសា

ខេត្តកែបៈ រដ្ឋបាល​ខេត្ត​កែប ប្រកាស​ឱ្យ​ម្ចាស់​ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ សេវាករ ដែល​ប្រកប​អាជីវកម្ម សេវាកម្ម ពាក់ព័ន្ធ​វិស័យ​ព័ត៌មាន ទៅ​បំពេញ​សំណុំ​បែបបទ​បង់ថ្លៃ​សេវា​ផ្សព្វផ្សាយ សុំ​ការ​អនុញ្ញាតបើក​ថ្មី ឬ​បន្ត​សុពលភាព សម្រាប់​ឆ្នាំ​ ២០២២ ឱ្យ​បាន​មុន ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ ២០២២។

យោង​តាម​លិខិត​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​កែប ដែល​ភ្នំពេញប៉ុស្តិ៍ ទទួល​បាន​នៅ​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈនេះ បាន​ឱ្យ​ដឹង​ថា ចំពោះ​លោក លោកស្រី ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ សេវាករ ដែលប្រកប​អាជីវកម្ម សេវាកម្ម ពាក់ព័ន្ធ​វិស័យ​ព័ត៌មាន និង​មាន​ដូចជា ស្ថានីយ៍​វិទ្យុ ទូរទស្សន៍ និង​ទូរទស្សន៍ខ្សែ​កាប សហគ្រាស ឬ គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ និង​រោងពុម្ព បោះពុម្ព​ដោយ​ដៃ (អូសស្បៃ) បោះពុម្ពលើ​អាវ​យឺត, ធៀបការ អគារលក់ កាសែត សៀវភៅ និង​ផលិតផល​បោះពុម្ព​ផ្សេងៗ​ទៀត អគារ​លក់ និង​ជួសជុល ម៉ាញ៉េ វិទ្យុ ទូរទស្សន៍ អំភ្លឺ មេក្រូរ៉ូណេអូ អគារលក់ និង​ជួសជុល​កុំព្យូទ័រ និង​បរិក្ខារ​គ្រប់ប្រភេទ អគារ​ថត​ចម្លង​ឯកសារ វាយ​កុំព្យូទ័រ (អត្ថបទ) និង​បោះពុម្ព​ផ្សេងៗ អគារ​លក់ និង​ជួសជុលម៉ាស៊ីនថត ម៉ាស៊ីនថតចម្លង Internet Caté ។

និង​អាជីវកម្ម សេវាកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់ប្រភេទ​តាម​រយៈ អាហ្វីស ប៉ាណូ ប័ណ្ណ​ប្រកាស ប៉ាណូយីហោ ស្លាក​សញ្ញា​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ តាម​ទី​សាធារណៈនិង​ជាប់​អគារពាណិជ្ជកម្ម ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ (LED) ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម តាម​អត្រា​ពាណិជ្ជកម្ម ក្រុមហ៊ុន ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ស្ថានីយ​ប្រេង​ឥន្ធនៈ​នានា និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាមទីសាធារណៈ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ (រថយន្ត ម៉ូតូ រម៉ក។ល។) ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក គេហទំព័រ កាសែត ព្រឹត្តិបត្រ ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍និង​ទូរទស្សន៍​ខ្សែកាប។

លោក-លោកស្រី ដែល​ប្រកប​អាជីវកម្ម​ដូច បាន​ជម្រាប​ជូន​ខាង​លើ​នេះ សូម​មក​បំពេញ​សំណុំ​បែប​បទបង់ថ្លៃ​សេវា​ផ្សព្វផ្សាយ សុំ​ការ​អនុញ្ញាត​បើក​ថ្មី ឬ​បន្ត​សុពលភាព សម្រាប់​ឆ្នាំ ២០២២។ ក្នុង​ករណី​ខកខាន​មិន​បាន​បង់​សេវា​កាល​ពី​ឆ្នាំ ២០១៩ បន្ត​បន្ទាប់​រហូត​មក​ដល់​ឆ្នាំ​ ២០២២ នេះ។

រដ្ឋបាល​ខេត្ត​កែប ស្នើ​សុំ​ដល់ លោក-លោកស្រី ដែល​ប្រកប​អាជីវកម្ម ត្រូវ​មក​បង់ប្រាក់​ថ្លៃ​សេវាផ្សព្វ​ផ្សាយ​សរុប​ចូល​រដ្ឋ តាម​ច្បាប់ ដែល​បាន​កំណត់​នៅ​អង្គភាព​ច្រកចេញ​ចូល​តែ​មួយ​របស់​រដ្ឋបាល​ខេត្ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​សាលា​ខេត្ត​កែប។

ដោយឡែក ស្លាកយីហោ ឬ​ស្លាក​សញ្ញា​ផ្សេងៗ ដែល​មាន​ទំហំ​ក្រោម ៤ម៉ែត្រ​ការ៉េ​ចុះ ហើយ​ជាប់​នឹងអគារ​ពាណិជ្ជកម្ម លោក-លោកស្រី ត្រូវ​សុំ​ការ​អនុញ្ញាត ​នៅ​ការិយាល័យ​ច្រកចេញ​ចូល​តែ​មួយ​របស់​រដ្ឋបាល​ក្រុង-ស្រុក លើក​លែង​តែ​នៅ​តាម​សាធារណៈ​ត្រូវ​សុំ​ការ​អនុញ្ញាត​នៅ​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ របស់​រដ្ឋបាល​ខេត្ត​កែប។

រដ្ឋបាល​ខេត្ត​កែប​បញ្ជាក់​ថា៖ «ក្នុង​ករណី​ម្ចាស់​ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ​ទាំង​ឡាយ​ណា ដែល​មិនបាន​គោរព និង​អនុវត្ត​តាម​ការ ជូន​ដំណឹង​ខាង​លើ រដ្ឋបាល​ខេត្ត​កែប នឹង​អនុវត្ត​តាម​នីតិវិធី​រដ្ឋបាល ដោយ​ធ្វើ​ការ​ផាក​ពិន័យ ឬ​ផ្អាក​ជា​បណ្តោះ​អាសន្ន ឬ​បិទការ​ធ្វើ​អាជីវកម្ម​ជា​ស្ថាពរ»។

ចំពោះក្រុមហ៊ុន ពាណិជ្ជករ អាជីវករ​ទាំង​ឡាយ​ណា ដែល​មិន​មក​ស្នើ​សុំ បង់ថ្លៃ​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម សុំ​ការ​អនុញ្ញាត​បើក​ថ្មី ឬ​បន្ត​សុពលភាព​លើក​ស្លាក​យីហោ អាហ្វីស ប៉ាណូ ប័ណ្ណ​ប្រកាស ប៉ាណូយីហោ របារ​កាត់​ទទឹង​ផ្លូវ ផ្ទាំង LED ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​តាម​ទីសាធារណៈ និងជាប់​អគារពាណិជ្ជកម្ម​នោះ​ទេ រដ្ឋបាល​ខេត្ត និង​អនុវត្ត​តាម​នីតិវិធី​រដ្ឋបាល និង​ចុះ​ធ្វើ​ការ​រុះរើ​នូវ ផ្ទាំងផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំង​នោះ ដោយ​បន្ទុក​ចំណាយ និង​រាល់​ការ​ខូចខាត​ម្ចាស់​ទីតាំង​អាជីវកម្ម​ជា​អ្នកទទួល​ខុស​ត្រូវ។ ហើយ​ករណី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់ ប្រពៃណីជាតិ សោភណភាព សិទ្ធិ​បុគ្គល និង​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម ម្ចាស់​អាជីវកម្ម-សេវាកម្ម ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

អាស្រ័យហេតុនេះ ដើម្បី​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង ម្ចាស់​ក្រុមហ៊ុន អាជីវករ-ពាណិជ្ជករ​ទាំង​អស់ មេត្តា​មក​ដាក់​ពាក្យ​សុំ​អនុញ្ញាត​មុន​នឹង​ដំណើរការ ឬ​សុំ​បន្ត​សុពលភាព​ឱ្យ​បាន​មុន ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២ ជា​កំណត់៕

អត្ថបទគួរចាប់អារម្មណ៍